ជំពូក ៧ អរហត្ត
  • Hotline: 0987 005 4**
  • Thiền sư Kim Triệu
  • Ajahn Chah
  • Here & Now
  • Sitemap
Here & Now - Phật Pháp, Đạo Phật - CON ĐƯỜNG GIÁC NGỘ GIẢI THOÁT
  • Nhóm Pháp Âm
  • Label tag 2
  • Label tag 3
  • Label tag 4
  • Trích đoạn Phật giáo
  • Pháp ngữ
  • Hỏi đáp Phật Pháp
  • Thiền Phật giáo
BLOG ĐẠO PHẬT
  • Khippapañño
  • Here & Now
  • Ajahn Chah
  • Groups PHÁP ÂM
  • Admin
  • Tổng các bài đăng

Liên hệ quảng cáo
Fanpage Here & Now



  • Trang chủ
  • Dhammapada
  • DhammapadaKhmer
  • Khmer

ជំពូក ៧ អរហត្ត

Bởi Cittasamādhi JS vào 29 thg 5, 2018
Chia sẻ
  • Sao chép liên kết
  • Chia sẻ với Facebook
  • Chia sẻ với X
  • Chia sẻ với Pinterest
  • Email
  • Chia sẻ với Linkedin
  • Gửi bài qua Email

gửi email cho tác giả









    ៩០, សេចក្តីក្តៅក្រហាយ មិនមានដល់អ្នក ដែលមានផ្លូវឆ្ងាយបានទៅដល់ហើយ អស់សេចក្តីសោកសៅ រួចផុតអស់ហើយក្នុងធម៏ទាំពួង លះកិលេសគ្រឿងរួបរឹត
    ទាំងពួងបានអស់ហើយ។

    ៩១, ព្រះខីណាស្រពទាំងឡាយ ជាអ្នកមានសតិតែងជៀសចេញឆ្ងាយ លោកមិនត្រេកអរ ក្នុងទីនៅអាស្រ័យលះបង់ចោលនូវអាល័យ គឺការជាប់ជំពាក់ បានអស់ហើយបីដូចជាសត្វហង្សលះបង់ភក់ចោលហើយ ហើរទៅយ៉ាងនោះឯង។

    ៩២, ជនទាំងឡាយណា មិនមានការសន្សំទុកជនទាំងឡាយណា មានភោជនៈ បានកំណត់ដឹងហើយសុញ្ញតវិមោក្ខ អនិមិត្តវិមោក្ខ ជាគោចររបស់ជនទាំងឡាយ ណា គតិ គឺ ដំណើរនៃជនទាំងឡាយនោះៗ កម្រណាស់ នឹងដឹងច្បាស់បាន ដូច ជាកន្លង នៃពួកសត្វព្ធដ៏អាកាសយ៉ាងនោះឯង។

    ៩៣, អាសវៈ គឺគ្រឿងត្រាំទាំងឡាយរបស់បុគ្គលណាអស់ហើយ បុគ្គលណា មិនអាស្រ័យហើយ ក្នុងអាហារ និង សុញ្ញតវិមោក្ខ អនិមិត្តវិមោក្ខ ជាគោចររបស់ បុគ្គលណា ស្នាមជើងនែបុគ្គលនោះៗកម្រណាស់នឹងដឹងច្បាស់បាន ដូចជាគន្លងពួកសត្វ ព្ធដ៏អាកាស យ៉ាងនោះឯង។

    ៩៤, ឥន្រ្ទិយទាំងឡាយ របស់ភិក្ខុណា ដល់ការស្ងប់រម្ងាប់ហើយ ដូច ជាសេះដែលនាយសារថី បានហ្វឹកហាត់ល្អហើយ យ៉ាងនោះឯង សូម្បីពួកទេវតា ក៏ញញឹមរាក់ទាក់ចំពោះភិក្ខុអង្គនោះ ដែលជាអ្នក លះមានះចោលហើយ មិនមានអាសវៈ ជាអ្នកមានគោលជំហរ រឹងប៉ឹង។

    ៩៥, ភិក្ខុណា មានចិត្តស្មើដោយផែនដីមិនក្រោធខឹងប្រៀបដូចជាសសរខឿន មានគោលជមហររឹងប៉ឹង មានវត្តប្រតិបត្តិល្អ មានកិលេសដូច ជាភក់ទៅប្រាស ហេយដូចជាអន្លងទឹកដែលមិនកករល្អក់យ៉ាងនោះឯង នឹងមិនសោមនស្ស មិន ទោមស្ស សង្សារវដ្តទាំងឡាយ នឹងមិនមានដលភិក្ខុដែលមានគោលជំហររឹងប៉ឹង នោះឡើយ។

    ៩៦, ចិត្តស្ងប់ វាចាស្ងប់ និងកាយកម្ម ក៏ស្ងប់ រមែងមានដល់លោកអ្នកដែលរួចផុត ហើយ ព្រោះដឹងដោយប្រពៃ ជាអ្នកស្ងប់រម្ងប់ មានគោលជំហររឹងប៉ឹងយ៉ាងនោះ។

    ៩៧, នរជនណា មិនជឿគេដោយងាយ ដឹងនូវព្រះនិព្វាន ដែលបច្ច័យធ្វើមិនបាន កាត់ទីតចោល មានឱកាស បានកំចាត់ចោលហើយ មានសេចក្តីត្រូវការខ្ជាក់ ចោលបានហើយ នរជននោះហើយឯង ជាបុរសខ្ពង់ខ្ពស់បំផុត។

    ៩៨, ព្រះអរហន្តទាំងឡាយ លោកនៅក្នុងទីណាៗទោះបីជាផ្ទះក្តី ទីទាបឬទីខ្ពស់ ក្តី ទីនោះៗ សុទ្ធតែជាទី គួរត្រេកអរទាំអស់។

    ៩៩, ព្រៃឈើទាំងឡាយ ជាព្រៃដែលជាទីសប្បាយបុគ្គលទាំងឡាយ ដែលមានរាគៈទៅប្រាសហើយ រមែងត្រេកអរនៅក្នុងព្រៃ ដែលមិនជាទីសប្បាយនៃមហាជន (ព្រោះ) បុគ្គលដែល មានរាគៈទៅប្រាស ហើយទាំងឡាយនោះ ជាអ្នកមិនស្វែងរកកាមជាប្រក្រតី។

    Nội dung chính
      Tags: Dhammapada DhammapadaKhmer Khmer

      Cùng chuyên mục

        Tin mới

          Đọc nhiều

          Có thể bạn quan tâm

            Buddha
            Here & Now
            Trang chủ
            Hotline: 0987 005 4**
            Liên hệ góp ý
            RSS
            Lên đầu trang


            Here & Now



            DÂN TỘC & ĐẠO PHÁP

            © 2018 - 2019 www.budsas.asia

            Địa chỉ: Here & Now
            Facebook: Thạch Thuận Hòa
            Email: thachthuanhoa@gmail.com
            NÔI DUNG TRÊN TRANG NÀY ĐƯỢC SƯU TẦM TỪ NHIỀU NƠI. THÀNH THẬT XIN LỖI NẾU CÓ SỰ VI PHẠM BẢN QUYỀN. XIN BÁO CHO CHÚNG TÔI ĐỂ GỠ BÀI