ជំពូក ១ យមក
  • Hotline: 0987 005 4**
  • Thiền sư Kim Triệu
  • Ajahn Chah
  • Here & Now
  • Sitemap
Here & Now - Phật Pháp, Đạo Phật - CON ĐƯỜNG GIÁC NGỘ GIẢI THOÁT
  • Nhóm Pháp Âm
  • Label tag 2
  • Label tag 3
  • Label tag 4
  • Trích đoạn Phật giáo
  • Pháp ngữ
  • Hỏi đáp Phật Pháp
  • Thiền Phật giáo
BLOG ĐẠO PHẬT
  • Khippapañño
  • Here & Now
  • Ajahn Chah
  • Groups PHÁP ÂM
  • Admin
  • Tổng các bài đăng

Liên hệ quảng cáo
Fanpage Here & Now



  • Trang chủ
  • Dhammapada
  • DhammapadaKhmer
  • Khmer

ជំពូក ១ យមក

Bởi Cittasamādhi JS vào 29 thg 5, 2018
Chia sẻ
  • Sao chép liên kết
  • Chia sẻ với Facebook
  • Chia sẻ với X
  • Chia sẻ với Pinterest
  • Email
  • Chia sẻ với Linkedin
  • Gửi bài qua Email

gửi email cho tác giả









    ១- ធម៌ទាំងឡាយមានចិត្តជាធំ មានចិត្តប្រសើរបំផុត សម្រេចមកពីចិត្ត បើបុគ្គលមានចិត្តត្រូវទោសៈប្រទូសរ៉ាយហើយ ទោះបីនិយាយក្តី ធ្វើក្តី(ក៏អាក្រក់ដែរ)ព្រោះអំពើអាក្រក់នោះឯងហើយ សេចក្តីទុក្ខរមែងដេកជាប់តាមក្រោយបុគ្គលនោះ ដូចជាកង់រទេះ វិលតាមស្នាមជើងគោដែលអូសរទេះ យ៉ាងដូច្នោះឯង។
    ២- ធម៌ទាំងឡាយមានចិត្តជាប្រធាន មានចិត្តប្រសើរបំផុត សម្រេចមកពីចិត្ត  បើបុគ្គលមានចិត្តជ្រះថ្លាហើយ ទោះបីនិយាយក្តីធ្វើក្តី (ក៏ល្អទាំងអស់) ព្រោះចិត្តជ្រះថ្លានោះឯង សេចក្តីសុខ រមែងតាមជាប់បុគ្កលនោះ ដូចជាស្រមោលដែលអន្ទោលតាមប្រាណ យ៉ាងដូច្នោះឯង។
    ៣- ជនទាំងឡាយណា ចងសេចក្តីក្រោធខឹងនោះទុកយ៉ាងនោះថា អ្នកនោះបានជេរអញ អ្នកនោះបានវាយអញ អ្នកនោះបានឈ្នះអញ អ្នកនោះបានលួចទ្រព្យអញ ពៀរវេរារបស់ជនទាំងឡាយនោះ  នឹងមិន ស្ងប់រម្ងាប់ឡើយ។
    ៤ - ឯជនទាំងឡាយណា មិនចូលទៅចងសេចក្តីក្រោធខឹងនោះទុកយ៉ាងនេះថា អ្នកនោះបានជេរអញ អ្នកនោះបានវាយអញ អ្នកនោះបានឈ្នះអញ អ្នកនោះបានលួចទ្រព្យអញ  ពៀរវេរារបស់ជនទាំងឡាយនោះ នឹងស្ងប់រម្ងាប់បាន។
    ៥- ក្នុងកាលណាៗក៏ដោយ ធម្មតាពៀរទាំងឡាយ ក្នុងលោកនេះ មិនដែលស្ងប់រម្ងាប់ ដោយការចងពៀឡើយ  តាមការពិតពៀរទាំងឡាយតែងស្ងប់រម្ងាប់ ដោយការមិចងពៀរ នេះជាធម៌ចាស់ មានយូរ ណាស់មកហើយ។
    ៦- ពួកជនដទៃទៀតមិនដឹងច្បាស់ថា ពួកយើងទាំងអស់គ្នា កំពុងតែត្រដាបត្រដួស នៅក្នុងទីប្រជុំសង្ឈនេះ ឯជនទាំងឡាយណា នៅក្នុងទីប្រជុំសង្ឈនោះ ដឹងច្បាស់យ៉ាងនោះ សេចក្តីវិវាទទាស់ទែងគ្នា នឹងស្ងប់រម្ងាប់បានព្រោះជនទាំងនាះ។
    ៧- មាររមែងបៀតបៀនបុគ្គល ដែលឃើញតាមអារម្មណ៍ថាល្អ មិនសង្រួមក្នុងឥន្រ្ទិយទាំងឡាយ មិនស្គាល់ប្រមាណក្នុងភោជនាហារ ខ្ចិលច្រអូស មានសេចក្តីព្យាយាមអន់ថយនោះ បានដោយងាយស្រួល ដូចវាយោបក់បោករំលើងនូវដើមឈើដែល ( មានប្ញស) មិនល្អយ៉ាងនោះឯង។
    ៨- តែមារមិនអាច បៀតបៀនបុគ្គលដែលពិចារណាឃើញតាមអារម្មណ៍ថា មិនល្អ សង្រួមក្នុងឥន្រ្ទិយទាំងឡាយ ស្គាល់ប្រមាណក្នុងភោជនាហារ មានសទ្ធា មានសេចក្តីព្យាយាមល្អហើយនោះបានឡើយ ដូចជាវាយោបក់បោកថ្មភ្នំតាន់អោយបែកមិនបាន យ៉ាងនោះឯងុំ
    ៩- បុគ្គណា មិនមែនជាអ្នកមានកិលេសដូចជាទឹកអម្ចត់ ប្រាសចេញហើយ មិនមានទមៈ និងសច្ចៈ គ្រងនូវសំពត់កាសាវពស្រ្ត បុគ្គលនោះ មិនសមគួរនឹងស្លៀកដណ្តប់នូវសំពត់កាសាវពស្រ្តឡើយ។
    ១០- ឯបុគ្គលណា មានកិលេស ដូចជាទឹកអម្ចត់ប្រាសចេញហើយ តម្កល់ខ្លួនបានល្អហើយ នៅក្នុងសីលទាំងឡាយ មានទមៈនិងសច្ចៈ បុគ្គលនោះទើបសមគួរ នឹងស្លៀកដណ្តប់នូវសំពត់កាសាវពស្រ្ត។
    ១១- ជនទាំឡាយណា មានការសម្គាល់ក្នុងរបស់ដែលមិនមានសារៈ ថា មានសារៈ យល់ឃើញ ក្នុងរបស់ដែលមាន សារៈ ថា មិនមានសារៈ ជនទាំងឡាយនោះមានតែការត្រិះរិះខុសជាគោចរ នឹងមិនបានសម្រចនូវធម្មសារៈឡើយ។
    ១២- ឯជនទាំឡាយណា ដឹងនូវរបស់ដែលមានសារៈ ដោយហេតុដែលមានសារៈ ដឹងនូវរបស់ដែលគ្នានសារៈ ដោយហេតុដែលគ្មានសារៈ ជនទាំងឡាយនោះ ជាអ្នកមានសេចក្តីត្រិះរិះត្រូវជាគោចរ នឹងបានសម្រេចនូវធម្មសារៈ។
    ១៣- តំណក់ទឹកភ្លៀងតែងលេចស្រោចនូវផ្ទះ ដែលគេប្រក់ដំបូលមិនជិតល្អយ៉ាងណា រាគៈតែងចាក់ទម្លុះនូវចិត្តដែល បុគ្គលមិនបានចម្រើនយ៉ាងនោះដែរ។
    ១៤- តំណក់ទឹកភ្លៀង មិនអាចលេចស្រោចនូវផ្ទះដែលគេប្រក់់ជិតដោយល្អយ៉ាងណា រាគៈ ក៏មិនអាចនឹងចាក់ទម្លុះនូវចិត្ត ដែលបុគ្គបានចម្រើនដោយល្អហើយក៏យ៉ាងនោះដែរ។
    ១៥- អ្នកដែលធ្វើអំពើបាបកម្ម រមែងសោកសៅក្នុងលោកទាំងពីរ គឺ រមែងសោកសៅក្នូងលោកនេះផងសោកសៅក្នុងលោកខាងមុខផង គេរមែងសោកសៅ ក្តៅ ក្រហល់ក្រហាយ ព្រោះឃើញកម្មដែលសៅហ្មងរបស់ខ្លួន។
    ១៦- អ្នកដែលបានធ្វើបុណ្យទុកមកហើយ រមែងត្រេចអររីករាយសម្បាយ ក្នុងលោកទាំងពីរ គឺ រីករាយ ក្នុងលោកនេះផង រីករាយក្នុងលោកខាងមុខផង គេរមែង ត្រេកអររីករាយសប្បាយ ព្រោឃើញនូវកម្មដែលបរិសុទ្ធរបស់ខ្លួន។
    ១៧- អ្នកធ្វើបាប តែងក្តៅក្រហាយ ក្នុងលោកទាំងពីរគឺក្នុងលោកនេះផង ស្លាប់ទៅហើយក៏ក្តៅក្រហាយក្នុងលោកខាងមុខផង គេតែងក្តៅក្រហាយ ព្រោះដឹងថាខ្លួនបានធ្វើបាប ទៅដល់ទុគ្គតិហើយក៏រឹតតែក្តៅក្រហាយលើសដើម។
    ១៨- អ្នកដែលបានធ្វើបុណ្យទុកមកហើយ រមែងត្រេកអររិករាយក្នុងលោកទាំងពីរ គឺ ត្រេកអររីករាយ ក្នុងលោកនេះផង ក្នុងលោកខាងមុខផង គេរមែងត្រេកអររីរាយ ក៏ព្រោះដឹងថាខ្លួនគេ បានធ្វើបុណ្យទុកមកហើយ ទៅដល់សុគតិហើយ ក៏រឹតតែត្រេកអរ ជាភេយ្យោភាព។
    ១៩- បើបុគ្គល និយាយធម៌ដែលមានប្រយោជន៍ ទោះបីជាច្រើនយ៉ាងណាក៏ដោយ តែងជាអ្នកប្រមាទ មិនប្រព្រឹត្តធ្វើតាមធម៌នោះ ដូចជាអ្នកចិញ្ចឹមគោ រាប់គោអោយអ្នកដទៃជាអ្នកមិនមនចំណែកនៃសាមញ្ញផលយ៉ាងនោះឯង។
    ២០- តែផ្ទុយទៅវិញ បើបុគ្គលនិយាយធម៌ ដែលមាន ប្រយោជន៌ ទោះបីជាតិចតួចក៏ដោយ តែជាអ្នកប្រព្រឹត្តសមគួដល់ធម៌នោះ លះបង់ចោលនូវរាគៈ ទៅសៈ និងមោហៈអស់ហើយ ជាអ្នកចេះដឹងសព្វគ្រប់ មានចិត្តរួចផុតស្រឡះហើយ ជាអ្នកមិនប្រកាន់មាំ ក្នុងលោកនេះឬលោកខាងមុខ បុគ្គលនោះ ជាអ្នកមានចំណែកនៃនសាមញ្ញផលដោយពិត។

    Nội dung chính
      Tags: Dhammapada DhammapadaKhmer Khmer

      Cùng chuyên mục

        Tin mới

          Đọc nhiều

          • Hình ảnh & Những Vần Thơ Kính Mừng Khánh Nhật 74  của Thầy Viên Minh
            Hình ảnh & Những Vần Thơ Kính Mừng Khánh Nhật 74 của Thầy Viên Minh
            01 thg 3, 2017

              1. Chọn kiếp phù du Chọn kiếp phù du * độ thế gian Bên dòng sanh tử bước thênh thang Gieo duyên bốn chúng, khai thiền lý. Giảng pháp mười...

          • Chân Đế & Tục Đế
            Chân Đế & Tục Đế
            16 thg 3, 2018

            Hai pháp Tục Ðế (Sammuttisacca) và Chân Ðế (Paramatthasacca) bao hàm trọn vẹn tất cả các pháp trong thế gian. Trong Phật Giáo, Thiền chỉ và ...

          • Thiền sư Viên Minh - Ý Nghĩa Bài Thơ "Đúng Ngọ"
            Thiền sư Viên Minh - Ý Nghĩa Bài Thơ "Đúng Ngọ"
            07 thg 10, 2017

            ĐÚNG NGỌ Ta không biết đâu suối nguồn an lạc Sáng sớm ra vườn bón đậu trồng dưa Ta không biết đâu bến bờ diệu giác Đúng ngọ về chùa cất cuốc...

          • Ăn chay ăn mặn hay tu theo Phật? - Tâm Định
            Ăn chay ăn mặn hay tu theo Phật? - Tâm Định
            05 thg 11, 2018

            Ăn chay mà không có thực tập Bát chánh đạo thì chính là đang gieo duyên tái sanh thành loài chúng sanh ăn thực vật trong...

          • Thầy Viên Minh: 427 pháp thoại (mp3) trong các khóa Thiền Vipassanā & Sách nói
            Thầy Viên Minh: 427 pháp thoại (mp3) trong các khóa Thiền Vipassanā & Sách nói
            12 thg 10, 2018

            ☸  Theo dõi budsas.asia trên Fanpage Here & Now , nhóm  THỨC TỈNH MỤC ĐÍCH SỐNG , web  Phapamnguyenthuy.org .    ❗  Chờ vài giây, sau ...

          • Tứ niệm xứ câu chuyện của Paṭācārā.
            Tứ niệm xứ câu chuyện của Paṭācārā.
            12 thg 9, 2019

            Bấy giờ tình cờ cha mẹ cô đã hứa gả cô cho một người thanh niên nọ ngang hàng về địa vị xã hội với cô, và cuối cùng họ ấn định ngày cướ...

          Có thể bạn quan tâm

            Buddha
            Here & Now
            Trang chủ
            Hotline: 0987 005 4**
            Liên hệ góp ý
            RSS
            Lên đầu trang


            Here & Now



            DÂN TỘC & ĐẠO PHÁP

            © 2018 - 2019 www.budsas.asia

            Địa chỉ: Here & Now
            Facebook: Thạch Thuận Hòa
            Email: thachthuanhoa@gmail.com
            NÔI DUNG TRÊN TRANG NÀY ĐƯỢC SƯU TẦM TỪ NHIỀU NƠI. THÀNH THẬT XIN LỖI NẾU CÓ SỰ VI PHẠM BẢN QUYỀN. XIN BÁO CHO CHÚNG TÔI ĐỂ GỠ BÀI