ជំពួក ២៤ តណ្ហា
  • Hotline: 0987 005 4**
  • Thiền sư Kim Triệu
  • Ajahn Chah
  • Here & Now
  • Sitemap
Here & Now - Phật Pháp, Đạo Phật - CON ĐƯỜNG GIÁC NGỘ GIẢI THOÁT
  • Nhóm Pháp Âm
  • Label tag 2
  • Label tag 3
  • Label tag 4
  • Trích đoạn Phật giáo
  • Pháp ngữ
  • Hỏi đáp Phật Pháp
  • Thiền Phật giáo
BLOG ĐẠO PHẬT
  • Khippapañño
  • Here & Now
  • Ajahn Chah
  • Groups PHÁP ÂM
  • Admin
  • Tổng các bài đăng

Liên hệ quảng cáo
Fanpage Here & Now



  • Trang chủ
  • Dhammapada
  • DhammapadaKhmer
  • Khmer

ជំពួក ២៤ តណ្ហា

Bởi Cittasamādhi JS vào 29 thg 5, 2018
Chia sẻ
  • Sao chép liên kết
  • Chia sẻ với Facebook
  • Chia sẻ với X
  • Chia sẻ với Pinterest
  • Email
  • Chia sẻ với Linkedin
  • Gửi bài qua Email

gửi email cho tác giả









    ៣៣៤, តណ្ហាដូចជាវល្លិជ្រៃ រមែងចំរើនដល់បុគ្គសដែលមានប្រក្រតីប្រព្រឹត្តប្រមាទហើយ បុគ្គលនោះរមែងវិលកើតវិលស្លាប់ទៅកាន់ភពតូចភពធំ ដូចជាពានរប្រាថ្នាផ្លេឈើលោតទៅលោតមក ក្នុងព្រៃព្រឹក្សាយ៉ាងនោះឯង។
    ៣៣៥, តណ្ហានោះ ជាធម្មជាតិលាមកអាក្រក់ ជ្រួតជ្រាបទៅក្នុងអារម្មណ៍ផ្សេងៗនៅក្នុងលោក គ្របសង្កត់បុគ្គលណាបាន សេចក្តីសោកសៅ រមែងចំរើនឡើងដល់បុគ្គលនោះបីដូចជាស្បូវភ្លាំង ដែលត្រូវទឹកភ្លៀងហើយដុះឡើងយ៉ាងនោះឯង។
    ៣៣៦, ក៏បុគ្គលណាកំចាត់តណ្ហានោះ ដែលជាធម្មជាតិដ៏លាមក ដែលគេក្នុងលោកមិនងាយកន្លងផុតបាន សេចក្តីសោកសៅទាំងឡាយ នឹងឃ្លាតចេញផុតពីបុគ្គលនោះ ដូចជាដំណក់ទឹកស្រក់ធ្លាក់ចេញពីស្លឹកឈូក យ៉ាងដូច្នោះឯង។
    ៣៣៧, ព្រោះហេតុនោះ តថាគត នឹងប្រាប់ពួកអ្នកទាំងឡាយថា សេចក្តីចំរើន ចូរមានដល់ពួកអ្នកទាំងឡាយដែលមកប្រជុំគ្នានៅក្នុងទីនេះ អ្នកទាំងឡាយ ចូរគាស់រំលើងនូវឫសគល់នៃតណ្ហាចោលចេញ ដូចជាបុគ្គលដែលត្រូវការឫសស្បូវភ្លាំងជីកគាស់ដើមស្បូវភ្លាំង យ៉ាងដច្នោះឯង មារចូរកុំបៀតបៀនដល់អ្នកទាំងឡាយឡើយ ដូចជាខ្សែទឹកកួចនូវដើមបបុសរឿយៗយ៉ាងនោះឯង។
    ៣៣៨, ដើមឈើ កាលបើឫសកែវមិនមានអន្តរាយរស់នៅឡើយ ទោះបីជាបុគ្គលកាត់ដាច់ហើយ ក៏នឹងលូតលាស់ដុះឡើងតទៅទៀតបាន យ៉ាងណាមិញ សេចក្តីទុក្ខនេះ កាលបើតណ្ហានុស្ស័យ ដែលបុគ្គលកំចាត់មិនទាន់បានហើយ នឹងកើតឡើងជារឿយៗក៏យ៉ាងដច្ចោះដែរ។
    ៣៣៩, ក្រសែនៃតណ្ហា៣៦យ៉ាង ដែលជ្រួតជ្រាបចូលទៅកាន់អារម្មណ៍ជាទីពេញចិត្ត ជាធម្មជាតិកាចសាហាវ មានដល់បុគ្គលណាមួយ សេចក្តីត្រិះរិះទាំងឡាយដ៏ធំ អាស្រ័យរាគៈរមែងនាំបុគ្គល ដែលមានទិដ្ឋិអាក្រក់នោះទៅ។
    ៣៤០, ក្រសែ (នៃតណ្ហាទាំងឡាយ) រមែងជ្រួតជ្រាបចូលទៅ ក្នុងអារម្មណ៍ទាំងពួង តណ្ហាដូចជាវិល្លិបែកខ្ញែកឡើងហើយ រមែងស្ថិតនៅ ក៏អ្នកទាំងឡាយបានឃើញតណ្ហាដូចជាវិល្លិនោះ កើតឡើងហើយ ចូរកាត់ផ្តាច់ឫសរបស់វាចោលដោយបញ្ញាចុះ។
    ៣៤១, សោមនស្សទាំងឡាយ ដែលជ្រួតជ្រាបទៅហើយ និងសោមនស្សដែលប្រព្រឹត្តទៅ ជាមួយនឹងតណ្ហាដូចជ័រស្អិត រមែងមានដល់សត្វ សត្វទាំងនោះ អាស្រ័យសេចក្តីសុខសប្បាយ ទើបស្វះស្វែងរកសេចក្តីសុខនរជនទាំងនោះឯង គឺជាអ្នកដែលចូលទៅកាន់ជាតិនិងជរា។
    ៣៤២, ពួកសត្វ (ទាំងឡាយនេះ) ត្រូវតណ្ហាអ្នកធ្វើសេចក្តីច្របូកច្របល់ចោមព័ទ្ធអស់ហើយ រមែងរើបម្រះននៀលទៅមក បីដូចជាសត្វទន្សាយ ដែលជាប់អន្ទាក់នាយព្រាន យ៉ាងដូច្នោះឯង ពួកសត្វ (ទាំងនេះ) ជាអ្នកជាប់ជំពាក់ហើយ ដោយសំយោជន៍និងកេលេស ដែលជាគ្រឿងជាប់ជំពាក់ ទើបជួបប្រទះនូវសេចក្តីទុក្ខជារឿយៗអស់កាលជាយូរអង្វែង។
    ៣៤៣, ពួកសត្វ ដែលត្រូវតណ្ហាអ្នកធ្វើសេចក្តីច្របូកច្របល់ ចោមព័ទ្ធបានហើយរមែងរើបម្រះននៀលទៅមកបីដូចជាសត្វទន្សាយ ដែលជាប់អន្តាក់ នាយព្រាន ដូច្នោះឯង។ ព្រោះហេតុនោះ កាលបើភិក្ខុប្រាថ្នាធម៌ដែលជាទីកំចាត់នុវរាគៈ ដើម្បីខ្លួន គប្បីកមចាត់បង់នូវតណ្ហាដែលធ្វើសេចក្តីច្របូកច្របល់ឲ្យបាន។
    ៣៤៤, បុគ្គលណា មានអល័ដូចជាដើមឈើដែលតាំង នៅក្នុងព្រៃចេញហើយ បង្អោនចូលទៅក្នុងព្រៃ (គឺតបៈ) បានរួចផុតពីព្រៃហើយ ក៏នៅតែត្បុលចូលទៅព្រៃដូចជាពីដើមវិញទៀត អ្នកទាំងឡាយចូរមើលបុគ្គលនោះចុះ គេបានរួចផុតហើយ (ពីចំណង) នៅតែបោលចូលទៅរក ចំណង ដូចជាពីដើមវិញទៀត។
    ៣៤៥, ចំណងឯណា ធ្វើអំពីដែកក្តី កើតអំពីឈើក្តី កើតអំពីស្មៅដំណេកទន្សាយក្តី អ្នកប្រាជ្ញទាំងឡាយមិនបានពោលនូវចំណងនោះថាមាំទេ សេចក្តីអាឡោះអាល័យឯណា ប្រកបដោយសេចក្តីត្រេកអរក្រៃពេកក្នុងកែវមណីនិងកុណ្ឌលផង ក្នុងកូននិងប្រពន្ធផង។
    ៣៤៦, អ្នកប្រាជ្ញទាំងឡាយ ពោលនូវចំណងនោះថាចំណងមាំ ជាគ្រឿងទាញសត្វឲ្យចុះក្នុងអបាយជាចំណងធូរ ប៉ុន្តែបុគ្គលស្រសយបានដោយក្រ អ្នកប្រាជ្ញទាំងឡាយកាតើផ្តាច់នូវចំណងនេះ មិនមានអាឡោះអាល័យលះបង់នូវកាមសុខ វៀរចេញស្រឡះ។
    ៣៤៧, សត្វទាំងឡាយណាជាអ្នកត្រេកអរហើយដោយរាគៈ សត្វទាំងឡាយនោះនឹងធ្លាក់ទៅដល់ក្រសែនៃតណ្ហា ដូចជាសត្វពីងពាងធ្លាក់ទៅកាន់សំបុក ដែលខ្លួនបានធ្វើហើយយ៉ាងដូច្នោះឯង។ អ្នកប្រាជ្ញទាំងឡាយ កាត់នូវក្រសែនៃតណ្ហានោះបានហើយ ជាអ្នកមិនមានសេចក្តីស្នេហាលះបង់ចោលនូវសេចក្តីទុក្ខទាំងពួងទៅបាន។
    ៣៤៨, អ្នកចូរលះ (អាល័យ) ក្នុងពេលមុន ចូរលះ(អាល័យ)ក្នុងពេលជាខាងក្រោយ ចូរលះ (អាល័យ) ក្នុងពេលជាកណ្ដាលចោល ទើបជាអ្នកដល់ត្រើយនៃភពមានចិត្តរួចផុតក្នុងសង្ខតធម៌ទាំងពួង នឹងមិនចូលទៅកាន់ជាតិជរាតទៅទៀតបានឡើយ។
    ៣៤៩, តណ្ហារមែងចំរើនឡើង ជាភិយ្យោភាពដល់បុគ្គលដែលត្រូវវិតក្កគ្របសង្កត់ហើយ ច្រើនដោយរាគៈឃើញតាមអារម្មណ៍ថាល្អ បុគ្គលនោះឯងឈ្មោះថាធ្វើចំណងឲ្យជាប់ជាស្ថាពរ។
    ៣៥០,  ក៏ភិក្ខុណាត្រេកអរក្នុងធម៌ដែលចូលទៅស្ងប់រម្ងាប់វិតក្ក ចំរើនអសុភៈមានសតិសព្វៗកាល ភិក្ខុនោះឯងនឹងធ្វើតណ្ហាឲ្យសាបសូន្យទៅបាន ភិក្ខុនោះកាត់ផ្ដាច់នូវចំណងរបស់មារបាន។
    ៣៥១, អ្នកណា បានដល់នូវសេចក្តីសម្រេច មានប្រក្រតីមិនចេះខ្លាច មិនមានតណ្ហា មិនមានកិលេសគ្រឿងពួន កាត់ផ្តាច់នូវកូនសរដែលឲ្យទៅកាន់ភពទាំងមាននៅក្នុងទីបំផុត។
    ៣៥២, អ្នកណា មានតណ្ហាទៅប្រាសហើយ មិនប្រកាន់ខ្លួនឆ្លាតក្នុងនិរុត្តិបទស្គាល់ក្រុមនៃអក្សរទាំងឡាយស្គាល់ខាងដើមនិងខាងចុងនៃ អក្សរទាំងឡាយ អ្នកនោះឯង តថាគត ឲ្យឈ្មោះថាមានសរីរៈ នៅទីបំផុតមានបញ្ញាច្រើន ជាមហាបុរស។
    ៣៥៣, តថាគត ជាអ្នកគ្របសង្កត់នូវធម៌ទាំងពួង ដឹងច្បាស់នូវធម៌គ្រប់យ៉ាង មិនជាប់ជំពាក់ ក្នុងធម៌ទាំងពួងលះបង់ធម៌បាទាំងអស់ រួចផុតហើយ ក្នុងការអស់ទៅនៃតណ្ហា ដឹងច្បាស់ខ្លួនឯង នឹងគប្បី អាងទៅដល់អ្នកណាថា(ជាគ្រូអាចចារ្យ។
    ៣៥៤, ធម្មទានរមែងឈ្នះនូវទានទាំងពួង រសធម៌រមែងឈ្នះនូវរសទាំងពួងសេចក្តីត្រេកអរក្នុងធម៌ រមែងឈ្នះនូវសេចក្តីត្រេកអរទាំងពួង ការអស់ទៅនៃតណ្ហារមែងឈ្នះនុវសេចក្តីទុក្ខទាំងពួង។
    ៣៥៥, ភោគៈទាំងឡាយ តែងសម្លប់នូវអ្នកដែលល្ងង់ខ្លៅ តែមិនសម្លាប់នូវអ្នកដែលស្វេងរកត្រើយគឺព្រះនិព្វាន អ្នកអាប់ឥតបញ្ញារមែងសម្លាប់ខ្លួនឯង ដូចជាសម្លាប់អ្នកដទៃ ព្រោះប្រាថ្នាចង់បានភោគៈ
    ៣៥៦, ស្រែទាំងឡាយមានស្មៅជាទោស ពួកសត្វនេះ ក៏មានរាគៈជាទោស ព្រោះហេតុនោះហើយ ទានដែគេបានឲ្យហើយក្នុងបុគ្គលដែលប្រាសចាករាគៈ ជាទានមានផលច្រើន។
    ៣៥៧, ស្រែទាំងឡាយមានស្មៅជាទោស ពួកសត្វនេះក៏មានទោសៈជាទោស ព្រោះហេតុហើយ ទានដែលគេបានឲ្យហើយ ក្នុងបុគ្គលដែលប្រាសចាកទោសៈជាទានមានផលច្រើន។
    ៣៥៨, ស្រែទាំងឡាយ មានស្មៅជាទោស ពួកសត្វនេះ ក៏មានមោហៈជាទោស ព្រោះហេតុនោះហើយ ទានដែលគេបានឲ្យហើយ ក្នុងបុគ្គលដែលប្រាសចាកមោហៈជាទានដែលមានផលច្រើន។
    ៣៥៩, ស្រែទាំងឡាយ មានស្មៅជាទោស ពួកសត្វនេះ ក៏មានការចង់បានជាទោស ព្រោះហេតុនោះហើយទានដែលគេបានឲ្យហើយ ក្នុងបុគ្គលដែលមិនមានការចង់បាន ជាទានមានផលច្រើន។

    Nội dung chính
      Tags: Dhammapada DhammapadaKhmer Khmer

      Cùng chuyên mục

        Tin mới

          Đọc nhiều

          • Ăn chay ăn mặn hay tu theo Phật? - Tâm Định
            Ăn chay ăn mặn hay tu theo Phật? - Tâm Định
            05 thg 11, 2018

            Ăn chay mà không có thực tập Bát chánh đạo thì chính là đang gieo duyên tái sanh thành loài chúng sanh ăn thực vật trong...

          • Thầy Viên Minh: 427 pháp thoại (mp3) trong các khóa Thiền Vipassanā & Sách nói
            Thầy Viên Minh: 427 pháp thoại (mp3) trong các khóa Thiền Vipassanā & Sách nói
            12 thg 10, 2018

            ☸  Theo dõi budsas.asia trên Fanpage Here & Now , nhóm  THỨC TỈNH MỤC ĐÍCH SỐNG , web  Phapamnguyenthuy.org .    ❗  Chờ vài giây, sau ...

          • Sự Tích Chôl Chnam Thmây
            Sự Tích Chôl Chnam Thmây
            23 thg 1, 2013

                   Chôl Chnam Thmây tức là "Vào năm mới" của dân tộc Khmer, lễ được diễn ra vào ngày 13, 14 và 15 tháng tư hàng năm và ngày lễ...

          • Một số bài thơ kệ (song ngữ) của Sư Ông Viên Minh - Tổ đình Bửu Long
            Một số bài thơ kệ (song ngữ) của Sư Ông Viên Minh - Tổ đình Bửu Long
            18 thg 10, 2018

            Sư Ông Viên Minh Đã từ lâu, một số Phật tử có mong ước dịch các tác phẩm gồm thơ, văn, sách... của thầy Viên  qua tiếng Anh, Pháp,......

          • Tứ niệm xứ câu chuyện của Paṭācārā.
            Tứ niệm xứ câu chuyện của Paṭācārā.
            12 thg 9, 2019

            Bấy giờ tình cờ cha mẹ cô đã hứa gả cô cho một người thanh niên nọ ngang hàng về địa vị xã hội với cô, và cuối cùng họ ấn định ngày cướ...

          • Chùa Trà Điêu - Tà Điêu
            Chùa Trà Điêu - Tà Điêu
            29 thg 3, 2013

                                                                      វត្ត ទេពឱទ្យាន (តាដេវ) Wat Tà Điêu hay chùa Trà Điêu có pháp danh: Deba Udayana, đ...

          Có thể bạn quan tâm

            Buddha
            Here & Now
            Trang chủ
            Hotline: 0987 005 4**
            Liên hệ góp ý
            RSS
            Lên đầu trang


            Here & Now



            DÂN TỘC & ĐẠO PHÁP

            © 2018 - 2019 www.budsas.asia

            Địa chỉ: Here & Now
            Facebook: Thạch Thuận Hòa
            Email: thachthuanhoa@gmail.com
            NÔI DUNG TRÊN TRANG NÀY ĐƯỢC SƯU TẦM TỪ NHIỀU NƠI. THÀNH THẬT XIN LỖI NẾU CÓ SỰ VI PHẠM BẢN QUYỀN. XIN BÁO CHO CHÚNG TÔI ĐỂ GỠ BÀI