១៥៧, បើបណ្ឌិតដឹងថាខ្លួនជាទីស្រឡាញ់ហើយ ត្រូវតែខំថែរក្សាខ្លួននោះឲ្យបានល្អ ត្រូវតម្កលខ្លួនទុក្ខក្នុងវ័យទាំបីវ័យណាមួយ។
១៥៨, បណ្ឌិត គួរតម្កល់ខ្លួនឯងឲ្យតាំងនៅនក្នុងគុណដ៏សមគួរជាមុនសិន ចាំប្រដៅអ្នកដទៃជាខាងក្រោយនឹងមិនលំបាក។
១៥9, បើបុគ្គប្រៀនប្រដៅអ្នកដទៃយ៉ាងណា ក៏ត្រូវធ្វើខ្លួនយ៉ាងនោះដែរ បគ្គលអប់រំខ្លួនឯងបានល្អហើយ ទើបប្រដៅអ្នកដទៃ លោកថាខ្លួនហ្នឹងហើយ ដែលបុគ្គលទន្មានបានដោយកម្រ។
១៦០, ខ្លួនជាទីពឹងរបស់ខ្លួនឯង បុគ្គលដទៃ តើអ្នកណាហ្ន៎ នឹងជាទីពឹងបាន បុគ្គលដែលអប់រំខ្លួនបានល្អហើយ នឹងបាននូវទីពឹង ដែលគេបានដោយកម្រ។
១៦១, បាបដែលខ្លួនបានធ្វើហើយ កើតក្នុងខ្លួនមានខ្លួនជាដែនកើត រមែងញាំញីគ្របសង្កត់នូវបុគ្គលអ្នកមានបញ្ញាទន់ខ្សោយ ដូចពេជ្ឬកាត់កែវមណីដែលកើតពីថ្មយ៉ាងនោះឯង។
១៦២, ភាពជាអ្នកទ្រុស្តសីលហួសកម្រិត គ្រសង្កត់ (អត្តភាព) របស់បុគ្គលណា ដូចជាវល្លិជ្រៃរួបរឹតព័ន្ធដើមសាលៈយ៉ានោះឯង បុគ្គលនោះឈ្មោះថា ធ្វើខ្លួនឲ្យដូចជាចោរដែលប្រាថ្នានឹងធ្វើសេចក្តីវិនាសដល់គេ យ៉ាងនោះឯង។
១៦៣, កម្មអាក្រក់ និងកម្មឥតប្រយោជន៍ដល់ខ្លួនមនុស្សអាក្រក់ធ្វើបានដោយងាយ កម្មណាជាប្រយោជន៍ផង ល្អផង កម្មនោះឯង គេធ្វើបាដោយកម្រណាស់។
១៦៤, បុគ្គសណាមានបញ្ញាទន់ខ្យោយ អាស្រ័យទិដ្ឋិដ៏អាក្រក់ បដិសេធចោល នូវពាក្យប្រៀនប្រដៅ របស់ព្រះអរិយបុគ្គលទាំងឡាយ ដែលជាព្រះអរហន្តឆ្ងាយ ចាកពីសឹកសត្រូវ រស់នៅប្រកបដោយធម៌ បុគ្គលនោះ កើតមកដើម្បីសម្លាប់ខ្លួនឯង ដូចជាផ្លែឫស្សីកើមកដើម្បីសម្លាប់ដើមឫស្សីយ៉ាងដូច្នោះឯង។
១៦៥, បុគ្គណាធ្វើបាបដោយខ្លួនឯង បុគ្គលនោះ រមែងសៅហ្មងដោយខ្លួនឯង បុគ្គលណាមិនធ្វើបាប ដោយខ្លួនឯង បុគ្គលនោះ នឹងបរិសុទ្ធដោយខ្លួនឯង សេចក្តីបរិសុទ្ធិនិងសេចក្តីមិនបរិសុទ្ធិ ជារឿងផ្ទាល់ខ្លួន អ្នកដទៃគប្បីញ៉ាំង អ្នកដទៃឲ្យបរិសុទ្ធពុំបានឡើយ។
១៦៦, បុគ្គសមិនគួរញ៉ាំងប្រយោជន៍ខ្លួនឲ្យខូចខាតព្រោះប្រយោជន៍របស់អ្នកដទៃជាច្រើនឡើយ បានដឹង ច្បាស់នូវ ប្រយោជន៍ខ្លួនហើយ គប្បីខ្វល់ខ្វាយក្នុងប្រយោជន៍ របស់ខ្លួន។