២១. សេចក្តីមិនប្រមាទ ជាផ្លូវនៃសេចក្តីមិនស្លាប់ សេចក្តីប្រមាទ ជាផ្លូវនៃសេចក្តីសាប់ អ្នកដែលមិនប្រមាទហើយ ឈ្មោះថាមិនស្លាប់ អ្នកដែលប្រមាទហើយប្រៀដូច បុគ្គលដែលស្លាប់ទៅហើយ ។
២២. បណ្ឌិតទាំងឡាយ ដឹងរឿងនេះដោយវិសេសហើយ ទើបតាំងនៅក្នុងសេចក្តីមិនប្រមាទ រីករាយក្នុង សេចក្តីមិនប្រមាទ ត្រេកអរក្នុងធម៌ជាទីគោចរ របស់ព្រះអរិយៈទាំងឡាយ ។
២៣. បណ្ឌិត អ្នកមិនប្រមាទទាំងនោះ ជាអ្នកបានឈាន មានសេចក្តីព្យាយាម មានការប្រឹងប្រែងជាប់ជានិច្ចជាអ្នកប្រាជ្ញ តែងពាល់ត្រូវ នូវព្រះនិព្វាន ដែលជាឋានក្សេមចាកយោគៈ ដ៏ប្រសើរ ។
២៤.យសស័ក្តិរមែងចំរីនកើតមានដល់បុគ្គល ដែលមានសេចក្តីព្យាយាមប្រឹងប្រែង មានសតិស្នារតី មានការងារប្រពៃ ពិចារណាហើយទើបធ្វើ ជាអ្នកសង្រួមហើយ រស់នៅប្រកបដោយធម៌ ជាអ្នកមិនប្រមាទ ។
២៥. កិលេសដូចជាទឹកស្ទឹងលិចទីពឹងណាពុំបាន អ្នកប្រាជ្ញ គប្បីធ្វើទីពឹងនោះ ដោយការព្យាយាម ប្រឹងប្រែងដោយការមិនប្រមាទដោយការសង្រួម និង ដោយការអប់រំទូន្មាខ្លួន ។
២៦. ពួកជនពាលមានបញ្ញាល្ងងខ្លៅ រមែងតាមប្រកបនូវសេចក្តីប្រមាទ ចំណែកអ្នកប្រាជ្ញវិញ តែងរក្សាទុក នូវសេចក្តីមិនប្រមាទ ដូចជាបុគ្គលរក្សាទ្រព្យដ៏ប្រសើរទុកយ៉ាងនោះឯង ។
២៧. អ្នកទាំងឡាយ ចូរកុំតាមប្រកបសេចក្តី ប្រមាទឡើយ ចូរកុំតាមប្រកបនូវសេចក្តីត្រេកអរ ក្នុងកាម ឡើយព្រោះថា អ្នកដែលមិនប្រមាទហើយ រឹពឹងពិចារណាត្រិះរិះនឹងបាន សម្រេចនូវសេចក្តីសុខដ៏ប្រសើរ ។
២៨. ពេលណា បណ្ឌិតកំចាត់បង់នូវសេចក្តីប្រមាទដោយ សេចក្តីមិនប្រមាទ ពេលនោះ បណ្ឌិតនោះនឹងឡើងទៅ ដល់បញ្ញា ដូចជាប្រាសាទ មិនមានសេចក្តីសោកសៅ តែងមើលឃើងនូវពួកសត្វ ដែលមនសេចក្តីសោកសៅ អ្នកមានបញ្ញ រមែងមើលឃើញនូវបុគ្គលពាល ទាំងឡាយ ដូចជាបុគ្គលដែលឈរនៅលើកំពូលភ្នំ មើលឃើញនូវ បុគ្គលដែលឈរនៅលើ ផែនដីយ៉ានោះឯង ។
២៩. អ្នកមានប្រាជ្ញ កាលបើមនុស្សទាំងឡាយប្រមាទហើយ ជាអ្នកមិនប្រមាទ កាលមនុស្សទាំងឡាយ ដេកលក់ហើយ ជាអ្នកភ្ញាក់ឡើងច្រើន លះបង់ចោល នូវបុគ្គល ដែលល្ងង់ខ្លៅទៅបាន ដូចជាសេះដែលមានល្បឿនលឿន បោលឈ្នះសេះ ដែលមានល្បឿនតិចយ៉ាងដូច្នេះឯង ។
៣០. មឃវទេរាជបានដល់នូវភាពជាអ្នករប្រសើរខ្ពង់ខ្ពស់ ជាងទេវតាទាំឡាយ ព្រោះសេចក្តីមិនប្រមាទ បណ្ឌិត ទាំងឡាយ សរសើរសេចក្តីមិនប្រមាទ សេចក្តីប្រមាទ បណ្ឌិតលោកតិះដៀលគ្រពេលវេលា ។
៣១. ភិក្ខុជាអ្នកត្រេកអរហើយក្នុងសេចក្តីមិនប្រមាទឬជាអ្នកឃើញភ័យក្នុងសេចក្តីមិនប្រមាទ រមែងដុតបំផ្លាញនូវ សំយោជន៍តូចធំទៅបាន ដូចជាភ្លើងព្រៃឆេះកំទេចនូវសម្រាមតូចធំយ៉ាងដូច្នោះឯង ។
៣២. ភិក្ខុជាអ្នកត្រេកអរហើយក្នុងសេចក្តីមិនប្រមាទឬជាអ្នកឃើញភ័យក្នុងសេចក្តីប្រមាទ មិនគួរនឹងវិនាសសាបសូន្យ (ពីមគ្គផល) ស្ថិតនៅជិតបង្កើយនៃព្រះនិព្វាន ។