២២១, បុគ្គលគប្បីលះនូវសេចក្តីក្រោធ គប្បីលះនូវការប្រកាន់ខ្លួន គប្បីកន្លងនូវសំយោជនៈទាំងពួងចោលចេញ សេចក្តីទុក្ខទាំងឡាយ នឹងមិនមកតាមបុគ្គលនោះដែលជាអ្នកមិនជាប់ជំពាកក្នុងនាមនិងរូប ជាអ្នកមិនមានកិលេសគ្រឿកង្វល់់។
២២២, នរជនណាហាមនូវសេចក្តីក្រោធ ដែលកើតឡើងហើយ បានដូចជានាយសារថីបញ្ឈប់រថដែលកំពុងតែឆ្ពោះ ទៅមុខបានយ៉ាងនោះឯង តថាគតហៅនរជននោះថាជាសារថី ជនក្រៅពីនេះ គ្រាន់តែជាអ្នកកាន់នូវខ្សែ បង្ហៀរប៉ុណ្ណោះឯង។
២២៣, បុគ្គលគប្បី ឈ្នះមនុស្សក្រោធខឹងដោយការមិនក្រោធខឹងតប គប្បីឈ្នះមនុស្សមិនល្អ ដោយសេចក្តីល្អ គប្បីឈ្នះមនុស្សកំណាញ់ស្មូរ ដោយការឲ្យទាន គប្បីឈ្នះមនុស្សនិយាយពាក្យមិនពិត ដោយនិយាយពាក្យពិត។
២២៤, បុគ្គលគប្បីពោលពាក្យពិតត្រង់ កុំគប្បីក្រោធខឹងឡើយ ទោះបីគេសុំនូវវត្ថុតិចតួច ក៏ត្រូវឲ្យវត្ថុតិចតួចទៅគេដែរ បុគ្គលនឹងទៅនក្នុងសំណាក់នៃទេវតាទាំងឡាយបាន ក៏ដោយសារឋានៈ៣យ៉ាងនេះឯង។
២២៥, ជនទាំងឡាយណា ជាមុនី មិនបៀតបៀនអ្នកដទៃ សង្រួមហើយដោយកាយជាដើមជានិច្ច ជនទាំឡាយនោះ នឹងទៅកាន់ទីស្ថានដែលមិនចេះប្រែប្រួល ដេលជាទីស្ថានមនុស្សទាំងឡាយទៅហើយ មិនចេះសោកសៅ។
២២៦, អាសវៈទាំងឡាយ របស់បុគ្គលដែលភ្ញាក់ឡើងគ្រប់ពេលវេលា ជាអ្នកតាមសិក្សាទាំងយប់ទាំងថ្ងៃមានចិត្តបង្អោន ចូលទៅរកព្រះនិព្វាន នឹងដល់នូវការតាំងនៅពុំ បានឡើយ។
២២៧, អតុលៈ និន្ទានិងសរសើរនេះ ជារឿងចាស់មានយូរណាស់មកហើយ រឿងនុះមិនមែនដូចជាមាននៅក្នុងថ្ងៃនេះក៏ទេ បុគ្គលទាំងឡាខ្លះ និន្ទាដល់បុគ្គលដែលអង្គុយនៅស្ងៀមក៏មាន ពួកខ្លះនិន្ទាដល់បុគ្គល ដែលនិយាយច្រើនក៏មាន ពួកខ្លះនិន្ទាដល់បុគ្គលដែលនិយាយល្មមសមគួរក៏មាន បុគ្គល ដែលមិនត្រូវគេនិន្ទានមិនមានក្នុងលោក។
២២៨, បុគ្គលដែលត្រគេនិន្ទានហើយតេម្ខាង ឬ គេសរសើរហើយតែម្ខាង មិនដែលមានឡើយ ក្នុងអតីតកាល នឹងមិនមាន ក្នុងអនាគតកាលផង មិនមាន ក្នុងបច្ចុប្បន្នកាលនេះផង។
២២៨, បើវិញ្ញូជនពិចារណា ជារៀងរាល់ថ្ងៃ ពោលសរសើរ នូវបុគ្គលណាដែលជាអ្នកប្រព្រឹត មិនឲ្យខាតខ្សែរយៈ ជាអ្នកមានបញ្ញា ជាអ្នកតាំងនៅភ្ជាប់ ដោយបញ្ញា និងសីស។
២៣០, អ្នកណាហ្ន៎ សមគួរនឹងនិន្ទាបុគ្គលនោះជា អ្នកដែលប្រៀបដូចជាដុំមាសជម្ពូនុទ សូម្បិពួកទេវតាក៏សរសើរអ្នកកនោះដែរ ព្រហ្មក៏សរសើរអ្នកនោះដែរ។
២៣១, បុគ្គលគប្បីរក្សាការកំរើកនៃកាយ គប្បីអ្នកសង្រួមហើយដោយកាយ គប្បីលះកាយទុច្ចរិតចេញហើយ ប្រព្រឹត្តសុចរិតដោយកាយ។
២៣២, គប្បីរក្សាការកំរើក នៃវាចា គប្បីជាអ្នកសង្រួមហើយដោយវាចា គប្បីលះវចីទុច្ចរិតចេញ ហើយប្រព្រឹតសុចរិតដោយវាចា។
២៣៣, គប្បីរក្សាការកំរើកនៃចិត្ត គប្បីជាអ្នកសង្រួមហើយ ដោយចិត្ត គប្បីលះបនោទុច្ចរិត ហើយប្រព្រឹតសុចរិតដោយចិត្ត។
.
២៣៤, អ្នកមានបញ្ញាទាំងឡាយ សង្រួមហើយដោយកាយ មួយទៀតសង្រួមហើយដោយវាចា អ្នកមានបញ្ញា ទាំងឡាយសង្រួមហើយ ដោយចិត្ត អ្នកមាន បញ្ញាទាំងអស់នោះ ឈ្មោះថា ជាអ្នកសង្រួមល្អប្រពៃហើយ។