Người Khmer Trà Vinh
  • Hotline: 0987 005 4**
  • Thiền sư Kim Triệu
  • Ajahn Chah
  • Here & Now
  • Sitemap
Here & Now - Phật Pháp, Đạo Phật - CON ĐƯỜNG GIÁC NGỘ GIẢI THOÁT
  • Nhóm Pháp Âm
  • Label tag 2
  • Label tag 3
  • Label tag 4
  • Trích đoạn Phật giáo
  • Pháp ngữ
  • Hỏi đáp Phật Pháp
  • Thiền Phật giáo
BLOG ĐẠO PHẬT
  • Khippapañño
  • Here & Now
  • Ajahn Chah
  • Groups PHÁP ÂM
  • Admin
  • Tổng các bài đăng

Liên hệ quảng cáo
Fanpage Here & Now



  • Trang chủ
  • Chùa Nam Tông Khmer
  • WatKhmer

Người Khmer Trà Vinh

Bởi Cittasamādhi JS vào 14 thg 3, 2013
Chia sẻ
  • Sao chép liên kết
  • Chia sẻ với Facebook
  • Chia sẻ với X
  • Chia sẻ với Pinterest
  • Email
  • Chia sẻ với Linkedin
  • Gửi bài qua Email

gửi email cho tác giả





    ដោយ ថាច់ ប្រីជា គឿន
    ព្រះត្រពាំង (Trà Vinh) ជាខេត្តមួយនៅជាប់​ នឹង​ទន្លេ ​នៃតំបន់វាលទំនាប នៃទន្លេមេគង្គ។ មជ្ឈមណ្ឌល សំខាន់ របស់ខេត្តគឺ ទីរួមខេត្តព្រះត្រពាំង(Thành phố Trà Vinh) ​ឋិតនៅ លើផ្លូវជាតិលេខ ៥៣ ចម្ងាយពីទី ក្រុង​ព្រៃនគរ ២០០ គីឡូម៉ែត្រ និងពីទីក្រុងព្រែកឫស្សី ១០០ គីឡូម៉ែត្រ ។
    ទិដ្ឋភាពខេត្តព្រះត្រពាំង ។
    ទិដ្ឋភាពខេត្តព្រះត្រពាំង ។
    ទីតាំងភូមិសាស្ត្រ៖
    ទិសខាងកើត និង ទិសអាគ្នេយ៍ជាប់ នឹងឈូង សមុទ្រ (Biển Đông) ប្រវែងប្រមាណ ៦៣​ Km ទិសខាង លិច និងនីរតី ជាប់នឹងខេត្តឃ្លាំង ដែលមានទន្លេ បាសាក់ជា​ព្រំប្រទល់ (ប្រវែងប្រមាណ ៦០ Km) ទិសខាង​ជើង និងពាយព្យជាប់ព្រំប្រទល់ នឹងខេត្ត​លង់ហោរ (Vĩnh Long) ចំណែក​ទិសខាងជើង និង ឦសានជាប់ព្រំប្រ​ទល់នឹងខេត្តកំពង់ឫស្សី ។
    ផ្ទៃដី៖
    ខេត្តព្រះត្រពាំង មានផ្ទៃដីសរុប 2.215,15 km² ​ស្មើនឹង 221.515,03 ha (រង្វាស់ឆ្នាំ ២០០៣) ។
    រដ្ឋបាលភូមិសាស្ត្រ៖
    ខេត្តព្រះត្រពាំង បច្ចុប្បន្នបាន រដ្ឋាភិបាលវៀតណាម បែងចែកជា ៨ ស្រុក និង ខ័ណ្ឌ ក្នុងនោះរួមមាន ទីរួមខេត្ត និង ស្រុកទាំង ៧ ។ ក្នុងទីរួមខេត្ត និង ស្រុកទាំង ៧ នេះ មាន ៩៤ ឃុំ/ សង្កាត់ និង ទីរួមស្រុក ។
    ស្រុកទាំង ៧ រួមមាន៖
    ស្រុកកន្លង់ (Càng Long)
    ស្រុកកំពង់ធំ (Châu Thành)
    ស្រុកកំពង់ស្ពាន (Cầu Kè)
    ស្រុកកញ្ចោង (Tiểu Cần)
    ស្រុកថ្កូវ (Trà Cú)
    ស្រុកផ្នោដាច់ (Cầu Ngang)
    ស្រុកមាត់សមុទ្រ (Duyên Hải)
    ទីរួមខេត្ត (Thị Xã)
    ផែនទីខេត្តព្រះត្រពាំង
    ផែនទីខេត្តព្រះត្រពាំង ។
    ប្រជាជន៖
    យោងតាមសព្វាវចនាធិប្បាយ បានផ្សាយថាស្ថិតិឆ្នាំ ១៩៧១ ខេត្តព្រះត្រ​ពាំងមានប្រជាជន ចំនួន ៤១១.១៩០ នាក់ ។
    ស្ថិតិ ឆ្នាំ ២០០០ ប្រជាជនត្រូវបានកើនឡើង​ដល់ ៩៧៣.០៦៥ នាក់។
    ប្រជាជនខេត្តព្រះត្រពាំង មាន ៥,៩៩% នៃតំបន់វាលទំនាបទន្លេមេគង្គ (តាមជំរឿនឆ្នាំ ២០០០ នៃរដ្ឋាភិបាលបក្សកុម្មុយនិស្តវៀតណាម) ក្នុងនោះ ៨៧ % រស់នៅ​តាមតំបន់ជនបទ និងកំណើនប្រជាជននៅ​ឆ្នាំ ២០០០ គឺ ១,៦៥ ។
    តាមសព្វាវចនាធិប្បាយសេរី (Wikipedia) ដដែល​បានបញ្ជាក់ថា ខេត្តព្រះត្រពាំង គឺជាមូលដ្ឋាននៃការ​រស់នៅ ជាយូរមកហើយ របស់ជនជាតិខ្មែរដើម ដែលមានខឿនវប្បធម៌របស់ ជនជាតិ នេះជានិម្មិតរូប​ដូចជា ភាសា ,អក្សរ , មុខម្ហូប និងជាពិសេស គឺ​វត្តអារាមគឺជានិម្មិតរូបដ៏សំខាន់ជាងគេ ។
    ប្រវត្តិសង្ខេប៖
    ខេត្តព្រះត្រពាំងពីមុនគឺជាស្រុកមួយ នៃខេត្តលង់ហោរ ដែលគេហៅថា ស្រុកព្រះត្រពាំង ។ ពេលដែលខ្មែរឋិត នៅក្រោម ការគ្រប់គ្រងរបស់ស្តេចយួនត្រកូលង្វៀង (Nguyễn) ខេត្ត​ព្រះត្រពាំង គឺជាស្រុកមួយ នៅក្នុងខេត្តឡង់ហោរ (ត្រូវបានបង្កើតឡើង នាឆ្នាំ ១៨៣២ )។ ឆ្នាំ ១៨៧៦ បារាំងបានចែកខេត្តលង់ហោរ​ចេញ​ជា ៣ និគម គឺ លង់ហោរ, ព្រះត្រពាំង និង កំពង់ឫស្សី ។
    ខេត្តព្រះត្រពាំង ត្រូវបានបង្កើតឡើងនៅតាម​អនុក្រិត្យ ចុះថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ១៨៩៩ របស់សហ​ភាពឥណ្ឌូចិន ឈរនៅលើ មូលដ្ឋានប្តូរឈ្មោះពីនិគម​ទៅជាខេត្តវិញ ចាប់តាំងពីថ្ងៃទី ០១ ខែមករា ឆ្នាំ ១៩០០ ។ ដូច្នេះ ខេត្តព្រះត្រពាំង គឺជាខេត្តមួយក្នុង​ចំណោម ២០ ខេត្តនៅ Nam Kỳ Lục tỉnh។ នៅក្នុងសម័យអាណានិគមនិយមបារាំងខេត្ត ព្រះត្រពាំង មាន ៨ ស្រុក គឺ កំពង់ស្ពាន, ផ្នោរដាច់ និង ស្រុកកន្លង់ (ពីមុនឋិតនៅក្នុងខេត្តព្រែកឫស្សី ក្រោយមក បានដាក់បញ្ចូលទៅក្នុងខេត្តលង់ហោរ និងបន្ទាប់មកទៀត បានដាក់បញ្ចូលទៅក្នុងខេត្ត​ព្រះត្រពាំងរហូតដល់សព្វថ្ងៃ) ស្រុកកំពង់ធំ, ស្រុកកញ្ចោង ,ស្រុក​ថ្កូវ​, ស្រុកត្រពាំង ឈូក (Long Tòan) (ឥឡូវនេះបានក្លាយជាស្រុកមាត់សមុទ្រ) ចំណែកស្រុកកំពប់តែអុង ឫ ស្រុកតាឱន (Trà Ôn) មួយទៀត ត្រូវជា ៨ (សព្វថ្ងៃ ស្រុកកំពប់តែអុងត្រូវ​បានឋិតនៅក្នុងខេត្ត លង់ហោរ វិញ ) ។
    ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ១៩៥១ គណៈកម្មា​ធិការរណសិរ្សរដ្ឋបាលភាគខាងត្បូង (Ủy ban Kháng chiến Hành chính Nam Bộ) នៃរដ្ឋាភិបាល សាធារណរដ្ឋប្រជាមានិតវៀតណាម  (Việt Nam Dân Chủ Cộng Hòa ) បានដាក់បញ្ចូលខេត្តទាំងពីរគឺខេត្តលង់ហោរ និង ខេត្តព្រះត្រពាំង ឲ្យក្លាយទៅជាខេត្តថ្មីមួយទៀតឈ្មោះថា ខេត្តវិញត្រា ( Vĩnh Trà) ។ ពេលនោះ ស្រុក​កញ្ចោង ត្រូវបាន ដាក់បញ្ចូលទៅក្នុងស្រុកកន្លង់ វិញ ។ ខេត្តវិញត្រាដែលយួនបានបង្កើតថ្មីនៅ​ពេលនោះ ត្រូវបានតាំងនៅរហូតដល់ឆ្នាំ ១៩៥៤ ។ រដ្ឋាភិបាលសាធារណរដ្ឋ (Việt Nam Cộng Hòa) បានប្តូរឈ្មោះខេត្តព្រះពាំង (Trà Vinh) ទៅជា​ខេត្តវិញបិញ (Vinh Bình) តាមសេចក្តីបញ្ជាលេខ 143-NV របស់ប្រធានាធិបតី ចុះថ្ងៃទី ២២ ខែតុលា ឆ្នាំ ១៩៥៦ ។
    ទោះបីជាយ៉ាងនេះក្តី រដ្ឋាភិបាលរណសិរ្ស​រំដោះប្រជាជនវៀតណាម ខាងត្បូង (Mặt Trận Dân Tộc Giải Phóng Miền Nam Việt Nam) ដែលក្រោយមក​ បានក្លាយជារដ្ឋាភិបាលបណ្តោះ អាសន្ន សាធារណ​រដ្ឋវៀតណាមខាងត្បូង (Cộng Hòa Miên Nam Việt Nam) និង រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតវៀតណាមខាង​ជើងមិនព្រមទទួលស្គាល់ឈ្មោះខេត្តវិញត្រាឡើយ ​ពួកគេ នៅតែហៅ ឈ្មោះខេត្តព្រះត្រពាំង (Trà Vinh) ដដែល ។
    ខែកុម្ភៈ ឆ្នាំ ១៩៧៦ រដ្ឋាភិបាលបក្សកម្មុយនិស្តវៀតណាម បានរាប់បញ្ចូលខេត្តព្រះត្រពាំង និងខេត្តលង់ហោរ ឲ្យក្លាយទៅជា ខេត្តមួយទៀតឈ្មោះ​ថា ខេត្តមេគង្គ (Cửu Long) និងរហូតដល់ថ្ងៃទី ២៦ ខែ ១២ ឆ្នាំ ១៩៩១ ត្រូវបានបែងចែកខេត្តចេញឲ្យ​នៅដូចដើមវិញ ។ ពេលបានចែកខេត្ត យើង​ឃើញថា ខេត្ត ព្រះត្រពាំងមានថ្ទៃដី ២៣៦៣,០៣ គី​ឡូម៉ែត្រការ៉េ និងប្រជាជនមាន​ ៩៦១. ៦៣៨ នាក់ ដោយមានរដ្ឋបាលភូមិសាស្ត្រ ដូចសព្វថ្ងៃនេះ ។
    ប្រវត្តិដែលនាំឲ្យប្រជាពលរដ្ឋខ្មែរ​​​ហៅខេត្តនេះថា «ព្រះត្រពាំង» នោះមានលំនាំដើម​ទងដូចខាងក្រោម ៖
    ឈ្មោះ «ព្រះត្រពាំង» បានកកើតឡើងដំណាល នឹងអាយុកាលនៃការកសាង វត្តពោធិសាលរាជ ហៅ ​វត្តកំពង់ឋិតនៅក្ នុងទីរួមខេត្តព្រះត្រពាំង ដែលបាន​កសាងនៅ គ.ស. ៦៤២ ។
    ពីមុនវត្តពោធិសាលរាជ (កំពង់) ឋិតនៅខាងលិចវត្តកំពង់ ដែលមានទីតាំងនៅក្នុងព្រលានបាលទាត់ ខេត្តព្រះត្រពាំង សព្វថ្ងៃ ។ ក្រោយមកវត្តពោធិសាលរាជ (កំពង់) ចាស់ ក៏បានរើមក​កសាង នៅកន្លែង ថ្មី ដែលមានទីតាំងឋិតនៅកន្លែងសព្វថ្ងៃនេះវិញ ។
    មូលហេតុដែលនាំឲ្យព្រះសង្ឃនិងពុទ្ធបរិស័ទខ្មែរ ឯកច្ឆ័ន្ទរុះរើ វត្តកំពង់ពីកន្លែងចាស់ មកសាងសង់ត្រង់កន្លែងថ្មីនោះ គឺមាន រឿងដំណាលថា មានព្រះពុទ្ធបដិមាឈើមួយអង្គ បានផុសពី ត្រពាំងមួយ នៅក្បែរវត្តពោធិសាលរាជ (កំពង់) បច្ចុប្បន្ន​នេះ។ ពេលពលរដ្ឋខ្មែរ បានឃើញព្រះពុទ្ធបដិមាដែលបានផុសឡើងនោះ ក៏បាននាំគ្នាទៅទូលព្រះតេជព្រះគុណព្រះ ឧបជ្ឈាយ៍ ព្រះនាម មាសមកដើម្បីស្រង់ឡើង តែស្រង់មិនបានឡើយ ។ លុះពេលយប់ ព្រះឧជ្ឈាយ៍ ថាច់ មាសសឹងសុបិនឃើញគេពន្យល់ថា សូមឲ្យ ខ្លួនព្រះអង្គ យកអម្បស់ ៩ សរសៃទៅ អូសឡើងទើបបាន ។ ក្រោយពីបានឃើញសុបិនយ៉ាងនេះ ព្រះឧជ្ឈាយ៍ព្រះ នាម មាស ក៏ទ្រង់នែនាំឲ្យពុទ្ធរិស័ទធ្វើតាមការពន្យល់នៃសុបិននិម្មិតរបស់ព្រះ​អង្គ។ ពេលព្រះអង្គនិងពុទ្ធបរិស័ទអូស​ព្រះពុទ្ធបដិមា ឡើងលើដីទួលមកដល់​ទីតាំងវត្តពោធិសាលរាជ (កំពង់) សព្វថ្ងៃនេះ ស្រាប់តែដាច់ខ្សែអម្បស់ទាំង ៩ សរសៃនោះតែម្តង ។ ព្រះឧជ្ឈាយ៍ព្រះនាម មាស និងពុទ្ធបរិស័ទក៏សម្រេច កសាងវត្តកំពង់នៅចំកន្លែងដែលដាច់ខ្សែនោះ​តែម្តង ដើម្បីធ្វើការគោរពបូជាចំ ពោះព្រះពុទ្ធសាសនា និងជាប្រយោជន៍សម្រាប់កូនចៅខ្មែរបួសរៀន និងប្រតិបត្តិធម៌អាថ៌ សិក្សាអក្សរសាស្រ្តខ្មែរ តាមប្រពៃណី ជាតិតរៀងមក ។
    វត្ត​ដែលបានកសាងនោះ មានឈ្មោះជាភាសាបាលី ថា​ វត្តពោធិសាលរាជ និងភាសាខ្មែរគេ​និយមហៅ​ថា វត្តកំពង់ ។ ចំណែក​ជនជាតិកិញវិញបានហៅ ឈ្មោះ វត្តកំពង់ ថា ​ជួអុង​មាឃ (Chùa Ông Mẹt) ប្រែថា វត្តរបស់តាមាស ។
    រឿងព្រះពុទ្ធរូបផុសពីត្រពាំងនេះហើយ បានជា​ពល​​រដ្ឋខ្មែរនាំគ្នាហៅឈ្មោះខេត្តថា «ព្រះត្រពាំង» ជារៀងរហូត មកដល់ សព្វថ្ងៃនេះ ។
    ចំពោះប្រជាពលរដ្ឋខ្មែរ អ្នកដែលនៅជាយខេត្ត ព្រះត្រពាំង វិញ ពេលធ្វើដំណើរទៅផ្សារ​ខេត្ត គេ​មិននិយមហៅថាទៅ ផ្សារព្រះត្រពាំង ទេ គេ​ហៅថាទៅ ផ្សារកំពង់ រហូតមក ដល់សព្វថ្ងៃនេះ ។
    វប្បធម៌៖
    ខេត្តព្រះត្រពាំង គឺជាខេត្តជង្រុកនៃវប្បធម៌ដ៏​សម្បូរបែប របស់ជនជាតិខ្មែរ។ ខ្មែរ​​សរសេរអក្សរខ្មែរ ដាច់ដោយឡែកពីជនជាតិ កិញ (Kinh) ឬ ជនជាតិយួន ជា​អាណានិគមជន និងមានពិធីបុណ្យប្រពៃណី​និងសាសនា ដ៏សំខាន់ នៅក្នុងសង្គម ដូចជាពិធី​បុណ្យចូលឆ្នាំថ្មី (១៤ _ ១៥ _១៦ ខែមេសា) , ពិធីបុណ្យសែនដូន តា ( បុណ្យភ្ជុំបិណ្ឌ) , បុណ្យអកអំបុក សំពះព្រះខែ លយប្រទីប ប្រណាំងទូក ង , បុណ្យ​កឋិនទាន និង ពីធីសង្ឃចូល ចេញវស្សា នៅតាម​វត្តអារាមជាដើម ដែលមាន តម្លៃមិនអាចកាត់ថ្លៃ​បាន ។
    ក្រៅពីមានពិធីបុណ្យទានប្រពៃណីផ្សេងៗនៅក្នុងសង្គមខ្មែរ នៃខេត្តមួយនេះ វត្តអារាម​ដ៏បុរាណមានចំនួន ១៤១គឺជានិមិ្មតរូប និងជាមូលដ្ឋានដ៏រឹងមាំ​សម្រាប់បង្ហាញដល់មតិជាតិ​ និង អន្តរជាតិឲ្យបានដឹងពីអត្តសញ្ញាណជនជាតិខ្មែរ។
    វត្តអារាមព្រះពុទ្ធសាសនាខ្មែរ៖
    ខេត្តព្រះត្រពាំងមាន ១៤១ វត្ត ក្នុងនោះស្រុកនីមួយរួមមាន៖
    ស្រុកកំពង់ស្ពាន ២២ វត្ត
    ស្រុកថ្កូវ ៤៤ វត្ត
    ស្រុកផ្នោដាច់ ២៣វត្ត
    ស្រុកកញ្ចោង ១៥ វត្ត
    ស្រុកកន្លង់ ០៤ វត្ត
    ស្រុកកំពង់ធំ ១៥ វត្ត
    ស្រុកមាត់សាមុទ្រ ០៧ វត្ត
    ទីរួមខេត្ត ១១ វត្ត
    រម្មណីយដ្ឋា​ន៖
    សារមន្ទីរជនជាតិខ្មែរ នៅខេត្តព្រះត្រពាំង ( Bảo Tàng Dân Tộc Khmer tỉnh Trà Vinh) ៖
    សារមន្ទីរនេះ មានទីតាំងឋិតនៅចំមុខវត្តអង្គរ​រាជបូរី (អង្គ) និងក្បែររមណី យដ្ឋានស្រះគូ (Ao Bà Om)។ ​
    ពេលឈានជើងចូលទស្សនា សារមន្ទីរនេះ យើងនឹងបានឃើញនូវវត្ថុបុរាណជាច្រើន ដែលដូនតាខ្មែរ ​នៅក្នុងខេត្តព្រះត្រពាំង បាន បន្សល់ទុកមក ដូចជា ឈ្នាង , កញ្ជើ, ត្បាលកិនស្រូវ, កណ្តៀវច្រូតស្រូវ, រហាត់បាចទឹក និង សម្លៀក​បំ​ពាក់​ខ្មែរពីបុរាណជាដើម ។ ក្រៅពីវត្ថុបុរាណទាំងនេះ ក៏មានតាំងពិពណ៌រូបភាពក្រុមសិល្បះរស្មីប្រទីប នៃ ខេត្តព្រះត្រពាំង ផងដែរ ។
    រមណីយដ្ឋានស្រះគូ ឬគូស្រះស្រី៖
    រមណីយដ្ឋានស្រះគូ ឬគូស្រះស្រីជារមណីយដ្ឋានប្រវត្តិសាស្ត្រ របស់ជនជាតិ​ដើមខ្មែរ ដ៏ល្បីល្បាញនៅខេត្តទឹកដីខេត្ត​ព្រះ​ត្រពាំង ។ ស្រះគូមានទីតាំងឋិតនៅក្នុងក្រុមទី ៣ សង្កាត់ ទី ៨ ទីរួមខេត្តព្រះត្រពាំង (ដែលពីមុនឋិត​នៅក្នុងភូមិតាគូ ឃុំសម្បួរ ស្រុកកំពង់ធំ ) ចម្ងាយពី​ផ្សារកំពង់ ប្រមាណ ៧ Km តាមបណ្តោយផ្លូវជាតិលេខ ៥៣ ឆ្ពោះទៅទិសនីរតី ។ ស្រះគូមានរាងបួន​ជ្រុងទ្រវែង ស្ទឹងប្រវែង ៣០០ ម៉ែត្រ បណ្តោយ ប្រវែង ៥០០ ម៉ែត្រ (ប្រហាក់ប្រហែលនឹងរាងបួនជ្រុង) បានជាជនជាតិយួនហៅថា «អាវយ៉ួង» (Ao Vuông) ប្រែថា »ស្រះបួនជ្រុង» ។ ស្រះមានទឹកថ្លា​យង់ រំលេចដោយផ្កាឈូក និងព្រលិតលំចង់ជា​លម្អ​ គួរឲ្យ ទស្សនា ។ ជុំវិញស្រះគឺ​ដើម​ឈើទាលធំៗមាន អាយុកាលរាប់សតវត្សរ៍ ហើយអ្វី​ដែល​អស្ចារ្យនោះ គឺឫសឈើទាល បានដុះ នៅលើដី​ខ្ពស់​ផុតជំហរ មនុស្សក្រោយពីអាចម៍ដីបានហូរ ពេលដែលមានភ្លៀងបន្តិចម្តងៗជាច្រើនឆ្នាំខែមកនោះ ។
    បច្ចុប្បន្នស្រះគូ គឺជាកន្លែងសម្រាប់លំហើយ​អារម្មណ៍របស់ភ្ញៀវទេសចរណ៍ទាំងក្នុង និងក្រៅប្រ​ទេស ដែលបានមកទស្សនាកំសាន្ត ជារៀងរាល់ថ្ងៃ ។ ​ជាពិសេសស្រះគូ គឺជាកន្លែងដែលគូសង្សារ តែងតែ​ណាត់គ្នា ដើម្បីសាសងផ្តោះផ្តងស្នេហា និងជា​កន្លែង ដែលគូ ស្វាមីភរិយាទើបតែរៀបការថ្មីមកថតរូប និង​វីដេអូទុក ជាកម្រងអនុស្សាវរីយផងដែរ ។
    នៅក្បែរស្រះគូ គឺមានវត្តអង្គររាជបូរី (អង្គ)​​ដែលបានកសាងកាលពី គ.ស. ៩៩០ ។
    ឆ្នាំ ១៩៩៦ នៅជុំវិញបរិវេណវត្តអង្គររាជបូរី ​(អង្គ) មានសារមន្តីរជនជាតិខ្មែរ និងស្រះគូជាដើម ត្រូវបានក្រសួងវប្បធម៌ឃោសនាការនៃរដ្ឋាភិបាល​បក្សកុម្មុយនិស្តវៀតណាម  ទទួលស្គាល់ជាផ្លូវការថា ជា​បេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត្រ ថ្នាក់ជាតិ ៕

    Nội dung chính
      Tags: Chùa Nam Tông Khmer WatKhmer

      Cùng chuyên mục

        Tin mới

          Đọc nhiều

          • THỨC TỈNH VÀ SỐNG TRONG HIỆN TẠI
            THỨC TỈNH VÀ SỐNG TRONG HIỆN TẠI
            02 thg 12, 2017

            Bạn có thể tự nói với mình, "Không có sự đau khổ; không có gì để lo âu cả; không có gì để sợ hãi cả." Nhưng nếu bạn càng chấp chặt...

          • Phiền não tức Bồ đề, Sanh tử tức Niết-bàn
            Phiền não tức Bồ đề, Sanh tử tức Niết-bàn
            28 thg 3, 2017

            Với những người đang trên đường nghiên cứu và thực hành các pháp Thiền của Ðại thừa nói chung và tham học về Thiền Tông nói riêng, có lẽ khô...

          • Hỏi đáp: Bố Thí
            Hỏi đáp: Bố Thí
            26 thg 8, 2017

            Khi làm phước không nên tham cầu quả báo Hỏi: Kính thưa Thầy, là một người Phật Tử, mỗi khi đi làm phước hay dâng cúng một lễ vật gì đến Chư...

          • Đạo đức làm người -  HT. Thích Thông Lạc
            Đạo đức làm người - HT. Thích Thông Lạc
            13 thg 5, 2008

            Đức Trưởng lão dạy bài pháp Đạo Đức Làm Người cho quý phật tử vào ngày 13-5-2008 tại Tu viện Chơn Như. Thầy dạy vào đạo Phật là tu...

          • Tín ngưỡng thờ Neakta của dân tộc Khmer Nam bộ
            Tín ngưỡng thờ Neakta của dân tộc Khmer Nam bộ
            06 thg 2, 2013

            Trà Vinh là một tỉnh thuộc khu vực đồng bằng sông Cửu Long, nằm giữa sông Tiền và sông Hậu có diện tích tự nhiên là 2.369 km vuông, dân số h...

          • Ăn chay ăn mặn hay tu theo Phật? - Tâm Định
            Ăn chay ăn mặn hay tu theo Phật? - Tâm Định
            05 thg 11, 2018

            Ăn chay mà không có thực tập Bát chánh đạo thì chính là đang gieo duyên tái sanh thành loài chúng sanh ăn thực vật trong...

          Có thể bạn quan tâm

            Buddha
            Here & Now
            Trang chủ
            Hotline: 0987 005 4**
            Liên hệ góp ý
            RSS
            Lên đầu trang


            Here & Now



            DÂN TỘC & ĐẠO PHÁP

            © 2018 - 2019 www.budsas.asia

            Địa chỉ: Here & Now
            Facebook: Thạch Thuận Hòa
            Email: thachthuanhoa@gmail.com
            NÔI DUNG TRÊN TRANG NÀY ĐƯỢC SƯU TẦM TỪ NHIỀU NƠI. THÀNH THẬT XIN LỖI NẾU CÓ SỰ VI PHẠM BẢN QUYỀN. XIN BÁO CHO CHÚNG TÔI ĐỂ GỠ BÀI