៤៤, អ្នកណា នឹងដឹងច្បាស់នូវផែនដីនេះ និងយមលោក និងមនុស្សលោកនេះ ព្រមទាំងទេវលោកបានអ្នកណា នឹងជ្រើសយកនូវបទនៃធម៌ ដែលតថាគតសម្តែងល្អហើយ ដូចជានាយមាលាការដែលឆ្លាត ជ្រើសរើសយកផ្កាឈើយ៉ាង នោះឯង។
៤៥, ព្រះសេក្ខៈ នឹងដឹងច្បាស់នូវផែនដីនេះ និងយមលោក មនុស្សលោកនេះ ព្រមទាំង ទេវលោកបាន ព្រះសេក្ខៈ នឹងជ្រើសយកបទនៃធម៌ ដែលតថាគត សម្តែងល្អហើយ ដូចជានាយមាលាការដែលឆ្លាតជ្រើសរើសយកផ្កាឈើ យ៉ាងនោះឯង។
៤៦, ភិក្ខុដឹងច្បាស់នុវរាកាយនេះថា ដូចជាពពុះទឹក ដឹងច្បាស់នូវរាងកាយនេះថា ដូចជាថ្ងៃបណ្តើរកូនជាធម៌ គប្បីកាត់ចោលនូវកម្រងផ្ការបស់មារាធិរាជគឺវដ្តៈទាំងបី ហើយដល់ស្ថានទីដែលមច្ចុរាជមើលមិនឃើញគឺព្រះនិព្វាន។
៤៧, មច្ចុរាជគឺសេចក្តីស្លាប់ រមែងអូសទាញយកនូវនរជន ដែល មានចិត្តជាប់ជំពាក់ក្នុងអារម្មណ៍ផ្សេងៗ ជាអ្នកកំពុងតែជ្រើសរើស
យកកម្រងផ្កាគឺ បញ្ចកាមគុណទៅ ដូចជាមហាសាគរ ដ៏ធំធេង ជន់លិចកួចយកអ្នកស្រុក ដែលដេកលក់ទៅ យ៉ាងដូច្នោះឯង។
៤៨, មច្ចុរាជ រមែងធ្វើនូវនរជន ដែលមានចិត្តជាប់ជំពាក់ ក្នុងអារម្មណ៍ផ្សេងៗ ជាអ្នកកំពុងតែជ្រីសរើសយកផ្កាឈើទាំឡាយ គឺបញ្ចកាមគុណ ជាអ្នកមិនចេះឆ្អែតឆ្អន់ក្នុងកាមទាំងឡាយ ឲ្យចូលកាន់អំណាចរបស់ខ្លួន។
៤៩, មុនីគប្បីចូលទៅក្នុងផ្ទះ ដូចជាភមរជាតិ មិនធ្វើឲ្យរស និងក្លិនរុក្ខជាតិមានការខូចខាត ក្រេបជញ្ជក់យកតែរស គឺកេសរផ្កាហើយហោះហើរទៅ យ៉ាងដច្នោះឯង។
៥០, បុគ្គលមិនគួរយកពាក្យសំដីដែលលាមកអាក្រក់របស់ជនដទៃ មកទុកនៅក្នុងចិត្តឡើយ មិនគួរជញ្ជឹងចាំមើលកិច្ចការដែលគេធ្វើ
ហើយនិងមិនបានធ្វើហើយ របស់ជនដទៃ គួរតែពិចារណាកិច្ចការ
របស់ខ្លួន ដែលបានធ្វើរួចហើយនិងមិនទាន់បានធ្វើរួចហើយ
ប៉ុណ្ណោះ។
៥១, បុប្ជជាតិ ដែលមានពណ៌ស្រស់ល្អ តែមិនមានក្លិនក្រអូប យ៉ាងណាមិញ វាចាសុភាសិត ជាវាចាដែលមិនមានផល ដល់បុគ្គល ដែលមិនធ្វើតាម ក៏យ៉ាងនោះដែរ។
៥២, ចំណែកបុប្ផាជាតិ ដែលមានពណ៌ស្រស់ល្អព្រមទាំងមានក្លិនក្រ អូបសាយ ដល់អ្នកប្រដាប់យ៉ាងណាមិញវាចាដែលជាសុភាសិត ជាវាចាមានប្រយោជន៍អ្នកដែលបានធ្វើតាមដោយល្អ ក៏យ៉ាងនោះ
ដែរ។
៥៣, នាយមាលាការគប្បីធ្វើកម្រងផ្កាឲ្យបានច្រើនអំពីគនរផ្កា យ៉ាង ណាមិញ បុគ្គលដែលមានសេចក្តីស្លាប់ជាធម្មតា គប្បីធ្វើកុសល ឲ្យ បានច្រើនក៏យ៉ាងនោះដែរ។
៥៤, ក្លិនបុប្ផាជាតិក្រអូបរសាត់ទៅបញ្រ្ចាសខ្យល់ មិនបានឡើយ ក្លិនខ្លឹមច័ន្ទន៍ ឬ ក្រស្នា និងក្លិនម្លិះរួត ក៏ក្រអូបទៅបញ្ច្រាសខ្យល់មិន បានដែរ ក្លិននៃពួកសប្បុរសទាំងឡាយ ក្រអូបបញ្រ្ចាសខ្យល់បាន ព្រោះសប្បុរសរមែងល្បីខ្ទរខ្ទារ គ្រប់ទិសទីកន្លែងបាន។
.
៥៥, ក្លិនគឺសីល ជាធម្មជាតិប្រសើរជាង គន្ធាជាតិទាំងអស់នេះគឺក្លិន ខ្លឹមច័ន្ទន៍ ក្លិនក្រស្នាក្លិនផ្កា ឧប្បល ហើយនិងក្លិនម្លិះរួត។
៥៦, ក្លិនក្រស្នាក្លិនខ្លឹមច័ន្ទន៍ឯណាមួយ ក្លិននេះមានតិចពេកណាស់ ចំណែកក្លិនរបស់អ្នកមានសីលទាំងឡាយជាក្លិនដ៏ប្រសើរបំផុត ក្រអូបសុសសាយទៅក្នុងពួកទេវតា និងមនុស្សទាំងឡាយ។
៥៧, មារាធិរាជមិនអាចរកឃើញនូវគតិរបស់លោកអ្នកដែលដល់ព្រមដោយសីល ជាអ្នករស់នៅដោយសេចក្តីមិនប្រមាទ រួចផុតស្រឡះហើយ ពីលោភៈទោសៈ និងមោហៈ ព្រោះដឹង ដោយប្រពៃទាំងនោះបានឡើយ។
៥៨, ផ្កាឈូកមានក្លិនក្រអូបឈ្ងុយឈ្ងុប់ដុះឡើងក្នុងគំនរសម្រាដែល គេចាក់ចោលក្បែរផ្លូវធំ ជាផ្កាដែលជាទីពេញចិត្ត (ដល់អ្នកដំណើរ) យ៉ាងណាមិញ។
៥៩, សាវ័ករបស់ព្រះសម្មាសម្ពុទ្ធ ទោះបីកើតនៅក្នុងសមាគម៍នៃពួក
ជនដែលដូចកងសម្រាម ក៏ដោយក៏នៅតែរុងរឿងលើសបុថុជ្ជនទាំង ឡាយដែលងងឹតសូន្យឈឹង ដោយបញ្ញាក៏យ៉ាងដូច្នោះឯង។