ជំពូក ២០ មគ្គ
  • Hotline: 0987 005 4**
  • Thiền sư Kim Triệu
  • Ajahn Chah
  • Here & Now
  • Sitemap
Here & Now - Phật Pháp, Đạo Phật - CON ĐƯỜNG GIÁC NGỘ GIẢI THOÁT
  • Nhóm Pháp Âm
  • Label tag 2
  • Label tag 3
  • Label tag 4
  • Trích đoạn Phật giáo
  • Pháp ngữ
  • Hỏi đáp Phật Pháp
  • Thiền Phật giáo
BLOG ĐẠO PHẬT
  • Khippapañño
  • Here & Now
  • Ajahn Chah
  • Groups PHÁP ÂM
  • Admin
  • Tổng các bài đăng

Liên hệ quảng cáo
Fanpage Here & Now



  • Trang chủ
  • Dhammapada
  • DhammapadaKhmer
  • Khmer

ជំពូក ២០ មគ្គ

Bởi Cittasamādhi JS vào 29 thg 5, 2018
Chia sẻ
  • Sao chép liên kết
  • Chia sẻ với Facebook
  • Chia sẻ với X
  • Chia sẻ với Pinterest
  • Email
  • Chia sẻ với Linkedin
  • Gửi bài qua Email

gửi email cho tác giả








    ២៧៣, ផ្លូវដែលប្រកបដោយអង្គ៨ប្រសើរជាងផ្លូវទាំងឡាយ បទទាំង៤ (អរិយសច្ច) ប្រសើរជាងសច្ចៈទាំងឡាយ វិរាគធម៌ប្រសើរជាងធម៌ទាំងឡាយ ព្រះតថាគត ព្រះអង្គមានព្រះចក្ខុ ប្រសើរជាងសត្វជើងពីរទាំងឡាយ។
    ២៧៤, ផ្លូវនោះប៉ុណ្ណោះឯង ដើម្បីសេចក្តីបរិសុទ្ធិនៃញាណទស្សនៈ ផ្លូវផ្សេងក្រៅពីនេះ មិនមានឡើយ ព្រោះហេតុនោះ អ្នកទាំងឡាយ ចរដើរទៅតាមផ្លូវនុ៎ះចុះ ដែលជាទីញ៉ាំងមារនិងសេនាមារឲ្យវង្វេង។
    ២៧៥, ព្រោះថា អ្នកទាំងឡាយ ធ្វើដំណើរទៅ តាមផ្លូវនុ៎ះ ហើយ នឹងធ្វើនូវទីបំផុតនៃទុក្ខបាន តថាគត បាន ស្គាល់ផ្លូវដែលជាទីកំចាត់ចេញនូវកូនសរហើយ ទើបប្រាប់ដល់អ្នកទាំងឡាយ។
    ២៧៦, អ្នកទាំងឡាយ គប្បីធ្វើនូវសេចក្តីព្យាយាមគ្រឿងដុតកំឡោចកិលេស (ព្រោះ) ព្រះតថាគតទាំងឡាយ គ្រាន់តែជាអ្នកបង្ហាញផ្លូវឲ្យ ជនទាំងឡាយដែលធ្វើដំណើរទៅហើយ ពិចារណាជាប្រក្រតីរមែងរួចផុតពីចំណងរបស់មារបាន។
    ២៧៧, ពេលណា បណ្ឌិតពិចារណាឃើញច្បាស់ដោយបញ្ញាថា សង្ខារទាំងឡាយទាំងពួងជារបស់មិនទៀងទាត់ពេលនោះ នឹងនឿយណាយក្នុងសេចក្តីទុក្ខ នុ៎ះហើយគឺជាផ្លូវនៃសេចក្តីបរិសុទ្ធិ។
    ២៧៨, ពេលណាបណ្ឌិតពិចារណាឃើញច្បាស់ដោយបញ្ញាថាសង្ខារទាំងឡាយទាំងពួងជាទុក្ខ ពេលនោះនឹងនឿយណាយ ក្នុងសេចក្តីទុក្ខ នុ៎ះហើយគឺផ្លូវនៃសេចក្តីបរិសុទ្ធិ។
    ២៧៩, ពេលណា បណ្ឌិតពិចារណាឃើញច្បាស់ដោយបញ្ញាថា ធម៌ទាំងឡាយទាំងពួងជារបស់អនត្តា មិនមែនខ្លួនប្រាណ ពេលនោះនឹងនឿយណាយ ក្នុងសេចក្តីទុក្ខនុ៎ះហើយគឺជាផ្លូវនៃសេចក្តីបរិសុទ្ធិ។
    ២៨០, បុគ្គលនៅកម្លោះមានកម្លាំង តែមិនព្យាយាមនៅក្នុងពេលដែលត្រូវព្យាយាម បានចូលដល់ភាពជាអ្នកខ្ជិលច្រអូស មានចិត្តត្រិះរិះធ្លាក់ចុះហើយខ្ជិលច្រអូស នឹងមិនបានជួបប្រទះនូវផ្លូវនៃបញ្ញាឡើយ។
    ២៨១, បុគ្គលមានប្រក្រតីរក្សាវាចា សង្រួមហើយដោយចិត្ត និងមិនគួរធ្វើអកុសល ដោយកាយ គប្បីញ៉ាំងកម្មបថទាំង៣ប្រការនេះឲ្យបានបរិសុទ្ធិសល្អ គប្បីត្រេកអរ នឹងផ្លូវដែលអ្នកស្វែងរកគុណបានប្រកាសហើយ។
    ២៨២, បញ្ញាកើតឡើងបាន ព្រោះការប្រកបពិត ការអស់នៃបញ្ញាព្រោះការមិនប្រកប បណ្ឌិត ស្គាល់ផ្លូវទាំងពីរយ៉ាង (គឺផ្លូវ) នៃសេចក្តីចំរើននិងសេចក្តីវិនាសនោះហើយ គប្បីតម្កល់ខ្លួនដោយហេតុដែលបញ្ញានឹងកើតឡើងបាន។
    ២៨៣, អ្នកទាំងឡាយ ចូរកាត់កលេសដូចជាដើមឈើ តែកុំនាំគ្នាកាត់ដើមឈើ ព្រោះភ័យរមែងកើតមកពីកិលេសបីដូចជាដើមឈើ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរកាត់កលេសដូចជាព្រៃឈើ និងកិលេសដូចជាពួកដើមឈើនៅក្នុងព្រៃចេញ ហើយជាអ្នកមិនមានកិលេស។
    ២៨៤, ព្រោះថា កិលេសដូចជាដើមឈើ ដែលនៅក្នុងព្រៃ ទោះបីជាមានតិចតួចក៏ដោយរបស់បុគ្គល មិនទាន់ដាច់ខាតអស់ស្រឡះក្នុងពួកនារីទាំងឡាយ ដរាបណា បុគ្គលនោះប្រៀបបីដូចជាកូនគោ ដែលនៅបៅដោះ មានចិត្តបដិពទ្ធជាប់ ក្នុងមេរបស់វា ដរានោះដែរ។
    ២៨៥, អ្នកចូរកាត់ចោលនូវសេចក្តីស្នេហារបស់ខ្លួនចេញ ដូចជាបុគ្គលដកផ្កាឈូក ដែលកើតក្នុងសារទសម័យដោយដៃ យ៉ាងនោះឯង ចូរចំរើនផ្លូវដែលសន្តិតែម្យ៉ាងប៉ុណ្ណោះ ព្រោះព្រះនិព្វាន ព្រះសុគតទ្រងត្រាស់សម្តែងទុកហើយ។
    ២៨៦, បុគ្គលពាល តែងគិតថា អាត្មាអញ នឹងឈប់នៅអាស្រ័យ ក្នុងទីស្ថាននេះ រហូតអស់រដូវភ្លៀង នឹងនៅសំណាក់ ក្នុងទីស្ថាននេះ ក្នុងរដូវរងានិងរដូវក្តៅនេះ គេមិនដឹងសេចក្តីអន្តរាយ ( ដែលកើតមានដល់ខ្លួន) ឡើយ។
    ២៨៧, មច្ចុរាជ គឺសេចក្តីស្លាប់អូសយកបុគ្គលដែលស្រវឹងក្នុងបុត្រនិងបសុសត្វ ជាអ្នកមានចិត្តជាប់ជំពាក់ ក្នុងអារម្មណ៍ផ្សេងៗនោះទៅ ដូចជាទឹកជំនន់ដ៏ធំ កួចនាំយកអ្នកស្រុកដែលដេកលក់ទៅ យ៉ាងនោះ      ឯង។
    ២៨៨, បុគ្គលទាំងឡាយ មានដើម្បើការពារមច្ចុរាជមិនបានឡើយ បិតា ក៏ការពាមិនបាន សូម្បីតែពួកមិត្រសំឡាញ់ ក៏មិនការពារនូវមច្ចុរាជមិនបានដូចគ្នាដែរ បើបុគ្គលត្រូវមច្ចុរាជគ្របសង្កត់ហើយ ការពារក្នុងពួកញាតិទាំងឡាយ មិនមានឡើយ។
    ២៨៩, បណ្ឌិតជ្រាបនូវអំណាចនៃសេចក្តីនេះហើយ គប្បីជាអ្នកសង្រួមក្នុងសីល ហើយប្រញាប់ប្រញាល់ជម្រះផ្លូវទៅកាន់ព្រះនិព្វានឲ្យបានបរិសុទ្ធល្អ។

    Nội dung chính
      Tags: Dhammapada DhammapadaKhmer Khmer

      Cùng chuyên mục

        Tin mới

          Đọc nhiều

          • Hình ảnh & Những Vần Thơ Kính Mừng Khánh Nhật 74  của Thầy Viên Minh
            Hình ảnh & Những Vần Thơ Kính Mừng Khánh Nhật 74 của Thầy Viên Minh
            01 thg 3, 2017

              1. Chọn kiếp phù du Chọn kiếp phù du * độ thế gian Bên dòng sanh tử bước thênh thang Gieo duyên bốn chúng, khai thiền lý. Giảng pháp mười...

          • Ăn chay ăn mặn hay tu theo Phật? - Tâm Định
            Ăn chay ăn mặn hay tu theo Phật? - Tâm Định
            05 thg 11, 2018

            Ăn chay mà không có thực tập Bát chánh đạo thì chính là đang gieo duyên tái sanh thành loài chúng sanh ăn thực vật trong...

          • Không có thế giới siêu hình - HT. Thích Thông Lạc
            Không có thế giới siêu hình - HT. Thích Thông Lạc
            16 thg 9, 2008

            Đây là bài pháp đức Trưởng lão Thích Thông Lạc đã giảng cho nhóm phật tử Tp HCM và các phật tử khác vào ngày 16/9/2008 (17/8 Mậu Tý). ...

          • Thầy Viên Minh: 427 pháp thoại (mp3) trong các khóa Thiền Vipassanā & Sách nói
            Thầy Viên Minh: 427 pháp thoại (mp3) trong các khóa Thiền Vipassanā & Sách nói
            12 thg 10, 2018

            ☸  Theo dõi budsas.asia trên Fanpage Here & Now , nhóm  THỨC TỈNH MỤC ĐÍCH SỐNG , web  Phapamnguyenthuy.org .    ❗  Chờ vài giây, sau ...

          • Thiền sư Viên Minh - Ý Nghĩa Bài Thơ "Đúng Ngọ"
            Thiền sư Viên Minh - Ý Nghĩa Bài Thơ "Đúng Ngọ"
            07 thg 10, 2017

            ĐÚNG NGỌ Ta không biết đâu suối nguồn an lạc Sáng sớm ra vườn bón đậu trồng dưa Ta không biết đâu bến bờ diệu giác Đúng ngọ về chùa cất cuốc...

          •  Món quà của sự bố thí
            Món quà của sự bố thí
            23 thg 12, 2017

            Khi sự thực hành của chúng ta phát triển, có thể có những người sẽ chỉ trích chúng ta về sự buông bỏ những dính mắc và ham muốn của chúng ta...

          Có thể bạn quan tâm

            Buddha
            Here & Now
            Trang chủ
            Hotline: 0987 005 4**
            Liên hệ góp ý
            RSS
            Lên đầu trang


            Here & Now



            DÂN TỘC & ĐẠO PHÁP

            © 2018 - 2019 www.budsas.asia

            Địa chỉ: Here & Now
            Facebook: Thạch Thuận Hòa
            Email: thachthuanhoa@gmail.com
            NÔI DUNG TRÊN TRANG NÀY ĐƯỢC SƯU TẦM TỪ NHIỀU NƠI. THÀNH THẬT XIN LỖI NẾU CÓ SỰ VI PHẠM BẢN QUYỀN. XIN BÁO CHO CHÚNG TÔI ĐỂ GỠ BÀI