២០៩, បុគ្គល ប្រកបខ្លួនក្នុងរឿងដែលមិនគួរប្រកប ហើយមិនប្រកបខ្លួនក្នុងរឿងដែលគួរប្រកប បោះបង់ចោលនូវរបស់ដែលមានប្រយោជន៍ កាន់យកនូវអារម្មណដែលជាទីស្រឡាញ់ ប្រាថ្នាចំពោះបុគ្គលដែលតាមប្រកបខ្លួនក្នុងរឿងដែលមិនគួរប្រកប។
២១០, បុគ្គលមិនគួរសមាគមជាបមួយសត្វ និងសង្ខារទាំងឡាយ ដែលជាទីស្រឡាញ់ (និង) មិនជាទីស្រឡាញ់ក្នុងពេលណាៗក៏ដោយ ព្រោះថា ការមិនឃើញសត្វនេងសង្ខារ ដែលជាទីស្រឡាញ់ និងការឃើញសត្វនិងសង្ខារ ដែលមិនជាទីស្រឡាញ់ ជាហេតុនាំឲ្យកើតទុក្ខ។
២១១, ព្រោះហេតុនោះ បុគ្គលមិនគួរធ្វើសត្វនិងសង្ខារឲ្យជាទីស្រឡាញ់ឡើយ ព្រោះការព្រាត់ប្រាសអំពីសត្វនិងសង្ខារ ដែលជាទីស្រឡាញ់ ជាការថោកទាបអារម្មណ៍ដែលជាទីពេញចិត្តនិងមិនជាទីពេញចិត្តមិនមានដល់បុគ្គលទាំងឡាយណា បុគ្គលទាំឡាយនោះក៏មិនមានកិលេស ជាគ្រឿងចងរឹតដែរ។
២១២, សេចក្តីសោកសៅ កើតមកពីរបស់ដែលជាទីស្រឡាញ់ ភ័យ កើតមកអំពី របស់ដែលជាទីស្រឡាញ់សេចក្តីសោកសៅ មិនមានដល់បុគ្គលដែលរួចផុតពី របស់ដែលជាទីស្រឡាញ់ ភ័យនឹងមានមកពីណាបាន។
២១៣, សេចក្តីសោកសៅ កើតមកអំពីសេចក្តីស្រឡាញ់ ភ័យកើតមកអំពីសេចក្តីស្រឡាញ់ សេចក្តីសោកសៅមិនមានដល់បុគ្គល ដែលរួចផុតហើយអំពីសេចក្តីស្រឡាញ់ ភ័យនឹងមានមកពីណាបាន។
២១៤, សេចក្តីសោកសៅកើតមកអំពីសេចក្តីត្រេកត្រអាល ភ័យកើតមមអំពីសេចក្តីត្រេកត្រអាល សេចក្តីសោកសៅ មិនមានដល់បុគ្គលដែលរួចផុតហើយ ពីសេចក្តីត្រេកត្រអាល ភ័យនឹងមានមកពីណា។
២១៥, សេចក្តីសោកសៅកើតមកអំពីកាម ភ័យកើតមកអំពីកាមសេចក្តីសោកសៅមិនមានដល់បុគ្គល ដែលរួចផុតហើយអំពីកាម ភ័យនឹងមានមកពីណាបាន។
២១៦, សេចក្តីសោកសៅកើតមកអំពីតណ្ហា ភ័យកើតមកអំពីតណ្ហា សេចក្តីសោកសៅ មិនមានដល់បុគ្គលដែលបានរួចផុតហើយអំពីតណ្ហា ភ័យនឹងមានមកពីណាបាន។
២១៧, នរជន រមែងធ្វើបុគ្គលដែលដល់ព្រមដោយសីល និង ទស្សនៈ ជាអ្នកតាំងនៅក្នុងធម៌ មានប្រក្រតីនិយាយពា្យពិតត្រង់ ធ្វើការងារបស់ខ្លួនឲ្យជាទីស្រឡាញ់ពេញចិត្ត
២១៨, ភិក្ខុណា មានឆន្ទៈកើតហើយក្នុងព្រះនិព្វានដែលគេនិយាយប្រាប់ពំបាន គប្បីជាអ្នកមានចិត្ត (មគ្គចិត្តផលចិត្ត) ពាល់ត្រូវហើយក្តី ជាអ្នកមានចិត្តមិនជាប់ជំពាក់ក្នុងកាមទាំងឡាយក្តី តថាគតហៅភិក្ខុនោះថា ជាអ្នកមានក្រសែទៅខាងលើ។
២១៩, ពួកជនជាញាតិមិត្ត ឬ ក្លើម្រាក់ ដែលជាអ្នកមានចិត្តល្អជាដល់គ្នានឹងគ្នា រមែងមានចិត្តត្រេកអរចំពោះបុរសជាញាតិមិត្ត ដែលព្រាត់ប្រាសគ្នា អស់កាលជាយូរ អង្វែងមកហើយ ដែលបានដល់ហើយនូវសិរីសួស្តី មកអំពីចម្ងាយ ចាំទទួល គ្នារាក់ទាក់យ៉ាងណាមិញ។
២២០, បុណ្យទាំងឡាយ ក៏រមែងរង់ចាំទទួលជនអ្នកបានធ្វើបុណ្យទុកហើយ លះលោកនេះ ទៅកាន់លោកខាងនាយ ដូចជាគេចាំទទួលញាតិមិត្រ ដែលស្រឡាញ់គ្នាបានមកដល់ហើយ យ៉ាងនោះដែរ។