ជំពូក ២១ បកិណ្ឌក
  • Hotline: 0987 005 4**
  • Thiền sư Kim Triệu
  • Ajahn Chah
  • Here & Now
  • Sitemap
Here & Now - Phật Pháp, Đạo Phật - CON ĐƯỜNG GIÁC NGỘ GIẢI THOÁT
  • Nhóm Pháp Âm
  • Label tag 2
  • Label tag 3
  • Label tag 4
  • Trích đoạn Phật giáo
  • Pháp ngữ
  • Hỏi đáp Phật Pháp
  • Thiền Phật giáo
BLOG ĐẠO PHẬT
  • Khippapañño
  • Here & Now
  • Ajahn Chah
  • Groups PHÁP ÂM
  • Admin
  • Tổng các bài đăng

Liên hệ quảng cáo
Fanpage Here & Now



  • Trang chủ
  • Dhammapada
  • DhammapadaKhmer
  • Khmer

ជំពូក ២១ បកិណ្ឌក

Bởi Cittasamādhi JS vào 29 thg 5, 2018
Chia sẻ
  • Sao chép liên kết
  • Chia sẻ với Facebook
  • Chia sẻ với X
  • Chia sẻ với Pinterest
  • Email
  • Chia sẻ với Linkedin
  • Gửi bài qua Email

gửi email cho tác giả









    ២៩០, បើបុគ្គលឃើញសេចក្តីសុខដ៏ធំទូលាយ ព្រោះលះបង់ សេចក្តីសុខដ៏តួច អ្នកមានបញ្ញា កាលឃើញសេចក្តីសុខដ៏ធំទូលាយ គប្បីលះបង់ចោលនូវសេចក្តីសុខដ៏តួចចេញ ទើបបានជូបប្រទះសេចក្តីសុខដ៏ធំទូលាយបាន។
    ២៩១, បុគ្គលណាប្រាថ្នាសេចក្តីសុខដើម្បីខ្លួន ដោយការធ្វើសេចក្តីទុក្ខឲ្យកើតមានដល់អ្នកដទៃ បុគ្គលនោះ ច្របូកច្របល់ហើយដោយក្រឿងច្របូកច្របល់គឺពៀរវេរា នឹងមិនបានរួចផុតអំពីពៀរវេរាឡើយ។
    ២៩២, ក៏ភិក្ខុលះបង់ចោលនូវកិច្ចដែលខ្លួនត្រូវធ្វើ តែត្រឡប់ជាទៅធ្វើកិច្ចដែលខ្លួនមិនត្រូវធ្វើវិញ អាសវៈទាំឡាយរមែងចំរើនដល់ភិក្ខុទាំងឡាយនោះ ដែលជាអ្នកមានមានះ ដូចជាដើមបបោសដែលគេលើកឡើងហើយ ជាអ្នកប្រមាទ។
    ២៩៣, ឯសតិដែលប្រព្រឹត្តទៅក្នុងកាយ ភិក្ខុទាំងឡាយណា បានប្រារព្ធល្អហើយជានិច្ច ភិក្ខុទាំងឡាយនោះមានប្រក្រតីធ្វើជារឿយៗក្នុងកិច្ចដែលគប្បីធ្វើ មិនសេពនូវកិច្ចដែលមិនគប្បីធ្វើ អាសវៈទាំងឡាយ របស់ភិក្ខុទាំនោះដែលជាអ្នកមានសតិ មានសម្បជញ្ញៈ នឹងតាំងនៅពុំបាន។
    ២៩៤, បុគ្គលសម្លាប់តណ្ហាដូចជាមាតាផង សម្លាប់អស្មិមានះ ដូចជាបិតាផង សម្លាប់សស្សតទិដ្ឋិនិងឧច្ឆេទទិដ្ឋិ ដូចជាព្រះរាជាដែលជាក្សត្រទាំងពីរព្រះអង្គផង សម្លាប់អាយតនៈ ដូចជារដ្ឋព្រមទាំងនន្ទិរាគៈដូចជាអ្នករដ្ឋការផង បានអស់ហើយ នឹងកើតជាព្រាហ្មណ៍មិនមានទុក្ខ ទៅដល់ព្រះនិព្វាន។
    ២៩៥, បុគ្គលសម្លាប់តណ្ហាដូចជាមាតាផង សម្លាប់អស្មិមានះ ដូចជាបិតាផង សម្លាប់សស្សតទិដ្ឋិនិងឧច្ឆេទទិដ្ឋិ ដូចជាព្រះរាជាដែលជាព្រាហ្មណ៍ទាំងពីរផង សម្លាប់ នីវរណធម៌៥យ៉ាងមានវិចិកិច្ឆា ដូចជាផ្លូវដែលសត្វខ្លាដើរទៅហើយ ជាគំរប់៥ គឺសម្លាប់សេចក្តីសង្ស័យ បានអស់ហើយ នឹងកើតជាព្រាហ្មណ៍ មិនមានទុក្ខ ទៅដល់ព្រះនិព្វាន។
    ២៩៦, សតិរបស់ជនទាំងឡាយណា ទៅហើក្នុងព្រះពុទ្ធជានិច្ចទាំងយប់ទាំងថ្ងៃ ជនទាំងឡាយនោះ ឈ្មោះថា ជាសាវ័ករបស់ព្រះគោតម ភ្ញាក់រលឹកសព្វៗកាល។
    ២៩៧, សតិរបស់ជនទាំងឡាយណា ទៅហើយក្នុងព្រះធម៌ជានិច្ច ទាំងយប់ទាំងថ្ងៃ ជនទាំងឡាយនោះឈ្មោះថាជាសាវ័ករបស់ព្រះគោតម ភ្ញាក់រលឹកសព្វៗកាល។
    ២៩៨, សតិរបស់ជនទាំងឡាយណា ទៅហើយក្នុងព្រះសង្ឃជានិច្ចទាំងយប់ទាំងថ្ងៃ ជនទាំងឡាយនោះឈ្មោះថាជាសាវ័ករបស់ព្រះគោតម ភ្ញាក់រលឹកសព្វៗកាល។
    ២៩៩, សតិរបស់ជនទាំងឡាយណា ទៅហើយក្នុងកាយជានិច្ច ទាំងយប់ទាំងថ្ងៃ ជនទាំងឡាយនោះឈ្មោះថាជាសាវ័ករបស់ព្រះគោតម ភ្ញាក់រលឹកសព្វៗកាល។
    ៣០០, ចិត្តរបស់ជនទាំងឡាយណា ត្រេកអរហើយក្នុងការមិនបៀតបៀន ជានិច្ច ទាំងយប់ទាំងថ្ងៃ ជនទាំងឡាយនោះឈ្មោះថាជាសាវ័ករបស់ព្រះគោតម ភ្ញាក់រលឹកសព្វៗកាល។
    ៣០១, ចិត្តរបស់ជនទាំងឡាយណា ត្រេកអរហើយក្នុងភាវនា ជានិច្ច ទាំងយប់ទាំងថ្ងៃ ជនទាំងឡាយនោះឈ្មោះថាជាសាវ័ករបស់ព្រះគោតម ភ្ញាក់រលឹកសព្វៗកាល។
    ៣០២, ការបួសជាការក្រលំបាក ការត្រេអរក្នុងធម៌ក៏ជាកាក្រលំបាក ផ្ទះសម្បែងដែលថែរក្សាមិនបានល្អ នាំឲ្យកើតទុក្ខ ការនៅរួមជាមួយបុគ្គលដែលស្មើគ្នា នាំឲ្យកើតទុក្ខ បុគ្គល ដែលដើរផ្លូវឆ្ងាយ គឺវដ្តៈ ត្រូវសេចក្តីទូក្ខតាមជាប់ទៅផង ព្រោះហេតុនោះ បុគ្គលមិនគួរជាអ្នកដើរផ្លូវឆ្ងាយ មិនគួរជាអ្នកត្រូវសេចក្តីទុក្ខជាប់តាមឡើយ។
    ៣០៣, បុគ្គលអ្នកមានសទ្ធា ដល់ព្រមដោយសីលបរិបូរដោយយសសសក្តិ និងភោគៈ ទៅកាន់ប្រទេសណាៗនឹងមានគេ បូជានៅក្នុងប្រទេសនោះៗ មិនខានឡើយ។
    ៣០៤, សប្បុរសទាំងឡាយ ឃើញច្បាស់នៅក្នុងទីឆ្ងាយបានដូចជាភ្នំហិមពាន្ត យ៉ាងនោះឯង ឯពួកអសប្បុរសទាំងឡាយ (ទោះបីនៅក្នុងទីជិតនេះ) ក៏មិនប្រាកដច្បាស់ដូចជាព្រួញ ដែលគេបាញ់ចោល ក្នុងពេលយប់យ៉ាងនោះឯង។
    ៣០៥, ភិក្ខុគប្បីសេពនូវទីអង្គុយ ទសឹងតែម្នាក់ឯងជាអ្នកត្រាច់ចរទៅតែម្នាក់ឯង កុំខ្ជិលច្រអូសឡើយ គប្បីអប់រំខ្លួនតែម្នាក់ឯង ជាអ្នកត្រេកអរតែក្នុងព្រៃ។

    Nội dung chính
      Tags: Dhammapada DhammapadaKhmer Khmer

      Cùng chuyên mục

        Tin mới

          Đọc nhiều

          • Ăn chay ăn mặn hay tu theo Phật? - Tâm Định
            Ăn chay ăn mặn hay tu theo Phật? - Tâm Định
            05 thg 11, 2018

            Ăn chay mà không có thực tập Bát chánh đạo thì chính là đang gieo duyên tái sanh thành loài chúng sanh ăn thực vật trong...

          • Thầy Viên Minh: 427 pháp thoại (mp3) trong các khóa Thiền Vipassanā & Sách nói
            Thầy Viên Minh: 427 pháp thoại (mp3) trong các khóa Thiền Vipassanā & Sách nói
            12 thg 10, 2018

            ☸  Theo dõi budsas.asia trên Fanpage Here & Now , nhóm  THỨC TỈNH MỤC ĐÍCH SỐNG , web  Phapamnguyenthuy.org .    ❗  Chờ vài giây, sau ...

          • Người Cư sĩ Phật tử cần học - thực hành và chia sẻ những điều này...
            Người Cư sĩ Phật tử cần học - thực hành và chia sẻ những điều này...
            06 thg 10, 2018

            Vài trò của người cư sĩ tại gia trong Đạo Phật - BuddhaSasana Đức Phật có tâm đại bi với chúng sanh, Ngài thuyết pháp vừa th...

          • Sự Tích Chôl Chnam Thmây
            Sự Tích Chôl Chnam Thmây
            23 thg 1, 2013

                   Chôl Chnam Thmây tức là "Vào năm mới" của dân tộc Khmer, lễ được diễn ra vào ngày 13, 14 và 15 tháng tư hàng năm và ngày lễ...

          • Chùa Sóc Chà
            Chùa Sóc Chà
            07 thg 1, 2013

            វត្ត ក្រពុំឈូកច្រាល ចារុ៍ Chùa Sóc Chà hay còn gọi là Wat Chhà, có pháp danh Krabumjhukcral, được xây dựng năm 1751 với diện tích 40.000 mét...

          • Thiền sư "Xem bói: Tiên đoán được tương lai"
            Thiền sư "Xem bói: Tiên đoán được tương lai"
            11 thg 9, 2018

            Mời bạn đọc bài viết và lắng nghe audio để nắm rõ nội dung. Tôi xin thưa ngay với các bạn là không nên tin vào các thầy ấ...

          Có thể bạn quan tâm

            Buddha
            Here & Now
            Trang chủ
            Hotline: 0987 005 4**
            Liên hệ góp ý
            RSS
            Lên đầu trang


            Here & Now



            DÂN TỘC & ĐẠO PHÁP

            © 2018 - 2019 www.budsas.asia

            Địa chỉ: Here & Now
            Facebook: Thạch Thuận Hòa
            Email: thachthuanhoa@gmail.com
            NÔI DUNG TRÊN TRANG NÀY ĐƯỢC SƯU TẦM TỪ NHIỀU NƠI. THÀNH THẬT XIN LỖI NẾU CÓ SỰ VI PHẠM BẢN QUYỀN. XIN BÁO CHO CHÚNG TÔI ĐỂ GỠ BÀI