ជំពូក ១៨ មល
  • Hotline: 0987 005 4**
  • Thiền sư Kim Triệu
  • Ajahn Chah
  • Here & Now
  • Sitemap
Here & Now - Phật Pháp, Đạo Phật - CON ĐƯỜNG GIÁC NGỘ GIẢI THOÁT
  • Nhóm Pháp Âm
  • Label tag 2
  • Label tag 3
  • Label tag 4
  • Trích đoạn Phật giáo
  • Pháp ngữ
  • Hỏi đáp Phật Pháp
  • Thiền Phật giáo
BLOG ĐẠO PHẬT
  • Khippapañño
  • Here & Now
  • Ajahn Chah
  • Groups PHÁP ÂM
  • Admin
  • Tổng các bài đăng

Liên hệ quảng cáo
Fanpage Here & Now



  • Trang chủ
  • Dhammapada
  • DhammapadaKhmer
  • Khmer

ជំពូក ១៨ មល

Bởi Cittasamādhi JS vào 29 thg 5, 2018
Chia sẻ
  • Sao chép liên kết
  • Chia sẻ với Facebook
  • Chia sẻ với X
  • Chia sẻ với Pinterest
  • Email
  • Chia sẻ với Linkedin
  • Gửi bài qua Email

gửi email cho tác giả









    ២៣៥, ខ្លួនអ្នក ក្នុងកាលឥឡូវនេះ ជាបុគ្គលប្រៀបដូចស្លឹកឈើទុំ មានពណ៌លឿង បុរស (ជាបម្រើ) នៃយមរាជគឺបរណៈ ក៏ប្រាកដដល់អ្នកហើយ អ្នកជាបុគ្គលស្ថិតនៅក្នុងប្រធាននៃសេចក្តីសាបសូន្យ ស្បៀងគឺកុសល របស់អ្នកសោតក៏គ្មាន។
    ២៣៦, អ្នកចូរធ្វើនូវទីពឹងនៃខ្លួនចុះ ចូរតាំងព្យាយាមរូតរះ ចូរជាអ្នកឈ្លាស (កុំជាមនុស្សល្ងង់ខ្លៅឡើយ) អ្នក (កាលធ្វើយ៉ាងនេះ) នឹងជាបុគ្គលមានបន្ទិល (មានរាគៈជាដើម) ខ្ចាត់ចេញមិនមានគ្រឿងពូនគឺកិលេស ហើយនឹងដល់នូវអរិយភូមិ ដ៏ជាទិព្វ។
    ២៣៧, ខ្លួនអ្នកក្នុងកាលឥឡូវនេះ ជាបុគ្គលមានវ័យចូលដល់ជរាហើយ ជាអ្នកជិតនឹងទៅកាន់សំណាក់នៃយមរាជហើយ ទីនៅអាស្រ័យរបស់អ្នក ក៏មិនមានទោតស្បៀងគឺកុសលរបស់អ្នកសោត ក៏គ្មានដែរ។
    ២៣៨, អ្នកចូរធ្វើនូវទីពឹងនៃខ្លួនចុះ ចូរតាំងព្យាយាមរូតរៈ ចូរជាអ្នកឈ្លាស (កុំជាមនុស្សល្ងង់ខ្លៅឡើង) អ្នក (កាលធ្វើយ៉ាងនេះ) នឹងជាបុគ្គលមានបន្ទិល (មានរាគៈជាដើម) ខ្ចាត់ចេញមិនមានគ្រឿងពូនគឺ កិលេស ហើយ នឹងមិនចូលទៅដល់ជាតិនិងជរាតទៅ ទៀតឡើយ។
    ២៣៩, អ្នកមានប្រាជ្ញាគួរកំចាត់ មន្ទីលរបស់ខ្លួនក្នុងខណៈៗ បន្តិចម្តងៗ ដោយលំដាប់ទៅ ដូចជាងមាសដែលជម្រះ ស្នឹមនៃមាសប្រាក់ដូច្នោះឯង។
    ២៤០, មន្ទិលដែលតាំងឡើងអំពីដែក ចេញមកអំពីដែកត្រឡប់ស៊ីដែកដដែលនោះវិញ យ៉ាងណាមិញ អំពើទាំងឡាយ ដែលតាំងឡើងខាងក្នុងខ្លួន រមែងដឹកនាំនូវបុគ្គលអ្នកប្រព្រឹត្តកន្លងនូវប្រាជ្ញា ជាគ្រឿងពិចារណានូវបច្ច័យ ហើយបរភោគប្រើប្រាស់នោះឲ្យទៅកាន់ទុគ្គតិភព ក៏យ៉ាងនោះឯង។
    ២៤១, មន្តទាំងឡាយ មានការមិនស្វាធ្យាយ ជាមន្ទិល ផ្ទះសម្បែងទាំងឡាយ មានការមិនតាំងនៅជា ស្ថាពរជាមន្ទិល ការខ្ជិសច្រអូស ជាមន្ទិលនៃវណ្ណៈ គឺពណ៌សប្បុរ សេចក្តីប្រមាទ ជាបន្ទិលរបស់អ្នករក្សា។
    ២៤២, ការប្រពឹត្តិទុច្ចរិតចាបន្ទិលរបស់ស្រ្តី សេចក្តីកំណាញជាមន្ទិលរបស់អ្នកឲ្យ បាបធម៌ទាំងឡាយ ជាមន្ទិល ក្នុងលោកនេះ និងលោកខាងមុខ។

    ២៤៣, តថាគត នឹងប្រាប់នូវមន្ទិលដែលក្រៃលែងជាងមន្ទិលនោះ ងវិជ្ជា គឺជាមន្ទិលដ៏ក្រៃលែង ភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរលះនូវបន្តិលនោះចេញហើយ នឹងជាអ្នកគ្មានមន្ទិល។
    . ២៤៤,ធម្មតឲតាបុគ្គលដែលមិនមានហិរិ ក្លាហានដូចជាក្អែក មានប្រក្រតីកំចាត់គុណអ្នកដទៃ ប្រព្រឹត្តទៅដើម្បីយកមុខ មាត់ អួតវាយឫកពា សៅហ្មងហើយ រស់នៅយ៉ាងស្រួល។
    ២៤៥, ចំណែកអ្នកដែលមានហិរិ មានប្រក្រតីស្វែង រកតែកម្មល្អបរិសុទ្ធជានិច្ច មិនរុញរា មិនមែនជាអ្នកក្រអឺតក្រទម វាយឫក មានជីវិតរស់នៅបរិសុទ្ធ យល់ឃើញរស់នៅយ៉ាងសំបាក។
    ២៤៦, នរណាមួយធ្វើសត្វមានជីវិតឲ្យធ្លាក់ចុះ១ និយាយ កុហក១ កាន់យក របស់ដែលគេមិនបានឲ្យក្នុងលោក១ ដល់នូវភរិយាអ្នកដទៃ។
    ២៤៧, មួយទៀត នរណាមួយ ប្រព្រឹត្តរឿយៗនូវការ ផឹកសុរានិងមេរ័យ អ្នកនោះឈ្នោះថា ជីករំលើងមូល គឺឫសគល់របស់ខ្លួននៅក្នុងលោកនេះតែម្តង។
    ២៤៨, នែបុរសដ៏ចំរើន អ្នកចូរយល់យ៉ាងនេះថាបាបធម៏ទាំងឡាយគឺ លោភៈ និង ទោសៈជាធម៌ ដែលអ្នកមិនបានសង្រួមហើយ កុំបៀតបៀនញ៉ាំញ៉ីរូបអ្នក ដើម្បីសេចក្តីទុក្ខ អស់កាលជាយូរអង្វែងឡាយ។
    ២៤៩, ជនតែងឲ្យទានតាមសទ្ធា តាមសេចក្តីជ្រះថ្នា អ្នកណាជាអ្នកខ្មូរមុខ អឹមអៀម ព្រោះទឹកនិងបាយ របស់អ្នកដទៃនោះ ជននោះ នឹងមិនបានសម្រេចនូវសមាធិទាំងពេលថ្ងៃ ទាំងពេលយប់ឡើយ។
    ២៥០, ក៏មង្កុភាពគឺភាពជាអ្នកអៀនខ្មាសនោះ ជនណាមួយ បានជីករំលើង ឲ្យអស់ឫសគល់ហើយ ដកចេញអស់ហើយ អ្នកនោះឯង នឹងបានសម្រេចនូវសមាធិ ទាំងពេលថ្ងៃ ទាំងពេលយប់។
    ២៥១, ភ្លើងស្មើដោយរាគៈមិនមានឡើយ អ្នកចាប់ភ្ជាប់ឲ្យស្មើរនឹទោសៈ មិនមានឡើយ បណ្តាញស្មើដោយមោហៈមិនមាន ស្ទឹងស្មើរដោយតណ្ហាមិនមានឡើយ។
    ២៥២, ទោសអ្នកដទៃមើលឃើញបានដោយងាយ ឯទោសរបស់ខ្លួនឯងវិញមើលដោយកម្រ ព្រោះថាបុគ្គលនោះ រមែងទម្លាក់ទោសដល់ជនដទៃ ដូចជាគេបាច អង្គាមច្រាសខ្យល់យ៉ាងនោះឯង តែបុគ្គលនោះ បិទបាំងទោសរបស់ខ្លួន (មិនឲ្យអ្នកដទៃឃើញ) ដូចព្រានព្រៃ បិទបាំងរាងកាយ ដោយគ្រៀងមិទបាំង យ៉ាងនោះឯង។
    ២៥៣, អាសវៈទាំងឡាយ នឹងចំរើនឡើង ដល់បុគ្គលនោះ ដែលជាអ្នកចាំមើលតែទោសរបស់អ្នកដទៃចាំចាប់កំហុស របស់អ្នកដទៃជានិច្ច បុគ្គលនោះ ជាអ្នកឃ្លាតចាកឆ្ងាយ ពីការអស់ទៅនែអាសវៈ។
    ២៥៤, ស្នាមគំនូសលើអាកាសមិនមាន សមណៈខាងក្រៅមិនមាន ពួកសត្វជាអ្នកត្រេកអរយ៉ាងក្រៃលែងក្នុងធម៌គ្រឿងយឺតយូរ តថាគតទាំងឡាយ មិនមានធម៌ដែលជាគ្រឿងយឺតយូរឡើយ។
    ២៥៥, ស្នាមគំនូសលើអាកាស មិនមាន សមណៈ ខាងក្រៅមិនមាន សង្ខារទាំងឡាយឈ្មោះថា ជារបស់ទៀមិនមាន កិលេសដែលជាគ្រឿងច្របូកច្របល់ មិនមានដល់ព្រះពុទ្ធទាំងឡាយឡើយ។

    Nội dung chính
      Tags: Dhammapada DhammapadaKhmer Khmer

      Cùng chuyên mục

        Tin mới

          Đọc nhiều

          Có thể bạn quan tâm

            Buddha
            Here & Now
            Trang chủ
            Hotline: 0987 005 4**
            Liên hệ góp ý
            RSS
            Lên đầu trang


            Here & Now



            DÂN TỘC & ĐẠO PHÁP

            © 2018 - 2019 www.budsas.asia

            Địa chỉ: Here & Now
            Facebook: Thạch Thuận Hòa
            Email: thachthuanhoa@gmail.com
            NÔI DUNG TRÊN TRANG NÀY ĐƯỢC SƯU TẦM TỪ NHIỀU NƠI. THÀNH THẬT XIN LỖI NẾU CÓ SỰ VI PHẠM BẢN QUYỀN. XIN BÁO CHO CHÚNG TÔI ĐỂ GỠ BÀI