១៩៧, បណ្តាពួកមនុស្សដែលមានពៀរវេរានឹងគ្នា ពួកយើងឥតមនពៀរវេរារស់នៅជាសុខសបប្បាយស្រួលហ្ន៎ បណ្ដាមនុស្សដែលមានពៀរវេរានឹងគ្នា ពួកយើងរស់នៅឥតមានពៀរវេរានឹងគ្នា។
១៩៨, បណ្តាពួកមនុស្ស ដែលមានសេចក្តីក្តៅក្រហាយ ពួកយើងឥតមានសេចក្តីក្តៅក្រហាយរស់នៅជាសុខសប្បាយហ្ន៎ បណ្តាពួកមនុស្ស ដែលមានសេចក្តីក្តៅក្រហាយ ពួកយើងរស់នៅ ឥតមានសេចក្តីក្តៅក្រហាយ។
១៩៩, បណ្ដាពួកមនុស្សដែលមានសេចក្តីខ្វល់ខ្វាយ ពួកយើងឥតមានសេចក្តីខ្វល់ខ្វាយ រស់នៅជាសុខសប្បាយស្រួលហ្ន៎ បណ្តាពួកមនុស្សដែលមានសេចក្តីខ្វល់ខ្វាយ ពួកយើងឥតមានសេចក្តីខ្វល់ខ្វាយ។
២០០, កលេសគ្រឿងកង្វល់ មិនមានដល់យើងទាំងឡាយណា យើងទាំងឡាយនោះរស់នៅជាសុខសប្បាយស្រួលហ្ន៎ យើងទាំឡាយជាអ្នកមានបីតិជាអាហារ បីដូចជាទេវតាជាន់អាភស្សរៈ យ៉ាងនោះឯង។
២០១, អ្នកឈ្នះរមែងជួយប្រទះនូវពៀរ អ្នកចាញ់តែងនៅជា ទុក្ខ អ្នកលះការឈ្នះចាញ់បានហើយស្ងប់នៅជាសុខ។
២០២, ភ្លើងស្មើដោយរាគៈមិនមានឡើយ កំហុសស្មើដោយ ទោសៈមិនមានឡើយ សេចក្តីទុក្ខស្មើដោយខន្ធមិនមានឡើយ សុខដទៃក្រៅពីសេចក្តីស្ងប់មិនមានឡើយ។
២០៣, សេចក្តីស្រេកឃ្លាន ជាទុក្ខយ៉ាងក្រៃលៃងសង្ខារទាំងឡាយ មានសភាពជាទុក្ខក្រៃលែង បណ្ឌិតដឹងរឿងនោះ ច្បាស់លាស់ហើយ (ធ្វើឲ្យជាក់ច្បាស់នូវព្រះ និព្វាន) ព្រោះ ព្រះនិព្វាន ជាបរមសុខ។
២០៤, ការមិនមានរោគ ជាលាភយ៉ាងប្រសើរ សេចក្តីសនោ្តសតាមមានតាមបានជាទ្រព្យដ៏ប្រសើរ សេចក្តីស្និទ្ធស្នាលនឹងគ្នា ជាញាតិដ៏ប្រសើរ ព្រះនិព្វានជាបរមសុខ។
២០៥, បុគ្គលក្របជញ្ជក់នូវរសដែលកើតពីវិវេក និងរសព្រះនិព្វានដែលចូលទៅ ស្ងបរម្ងាប់ ក្រេបជញ្ជាក់នូវរសបីតិ ដែលកើតពិធម៌ ជាអ្នកមិនមានសេចក្តីក្រហល់ក្រហាយមិនមានបាប។
២០៦, ការបានឃើញនូវព្រះអរិយបុគ្គលទាំងឡាយ ជាការប្រពៃ ការនៅរួមជាមួយ (ព្រះអរិយបុគ្គលទាំងឡាយនោះ) នាំសេចក្តីសុខសប្បាយ ជានិច្ចនិរន្តរ៍បាន ព្រោះមិនបានជួបប្រទះនូវបុគ្គលពាលទាំឡាយ។
២០៧, ព្រោះថា បុគ្គលដែលដើរសមាគមជាមួយនឹងពួកបុគ្គលពាល រមែងសោក សៅអស់កាលដ៏យួរអង្វែង ការនៅរួមជាមួយបុគ្គលពាលទាំងឡាយ ជាហេតុនាំឲ្យកើតទុក្ខ គ្រប់ពេលវេលា ដូចជាការនៅរួមជាមួយនឹងពួកសត្រូវយ៉ាងនោះឯង អ្នកប្រាជ្ញមានការនៅរួមគ្នាជាសុខបីដូចជាសមាគមនៃពួកញាតិទាំងឡាយ យ៉ាងនោះដែរ។
២០៨, ព្រោះហេតុនោះហើយ អ្នកទាំងឡាយចូរសេពគប់នឹងអ្នកប្រាជ្ញ មានបញ្ញាជាពហុសូត្របុគ្គល ហើយមានប្រក្រតីធ្វើការងារ មានចរិយាវត្តប្រសើរជាអរិយបុគ្គល ជាសប្បុរស មានបញ្ញាឈ្លាសវាងវៃយ៉ាងនោះឲ្យបានជាប់ បីដូចជាព្រះច័ន្ទគប់ផ្លូវនៃនក្ខឫក្ស យ៉ាងដូច្នោះឯង។