៦០, យប់យូរសម្រាប់អ្នកដែលដេកមិនលក់ យោជន៍ឆ្ងាយដាច់ស្រ
យាលសម្រាប់អ្នកដែលស្បើយកម្លាំងហើយវដ្តសង្សារ វែងឆ្ងាយ
សម្រាប់បុគ្គលពាលទាំងឡាយដែលមិនដឹងច្បាស់ នូវព្រះធម៌។
៦១, បើបុគ្គលធ្វើដំណើរទៅ (ទីណា) មិនបានសំឡាញ់ ដែលមាន
គុណធម៌ប្រសើរជាងខ្លួនឬស្មើនឹងខ្លួនទេ គប្បីធ្វើដំណើរទៅតែម្នាក់ ឯង ឲ្យបានរឹងប៉ឹងល្អ ព្រោះថាភាពជាមិត្រសំឡាញ់ ក្នុងបុគ្គលពាល មិនមានឡើយ។
៦២, ជនពាល តែងក្តៅក្រហល់ក្រហាយថា បុត្រទាំងឡាយរបស់ អញមាន ទ្រព្យសម្បត្តិ របស់អញមានតាមការពិត ខ្លួនមិនមែនជា របស់ខ្លួន បុត្រទាំងឡាយ នឹងមានមកពីណា ទ្រព្យនឹងមានមកពី
ណា។
៦៣, បុគ្គលណាដឹងខ្លួនឯងថាជាអ្នកល្ងង់ខ្លៅ បុគ្គលនោះនឹងក្លាយ ទៅជាបណ្ឌិតបាន ព្រោះការដឹងខ្លួននោះ ឯបុគ្គលណា ជាអ្នកល្ងង់ ខ្លៅសម្គាល់ខ្លួនឯងថា ជាបណ្ឌិត បុគ្គលនោះ តថាគតហៅថា ជាអ្នកល្ងង់ខ្លៅ។
៦៤, ជនពាលទោះបីចូលទៅអង្គុយជិត ជាមួយនឹងបណ្ឌិតអស់មួយ ជីវិតក៏ដោយ គេក៏មិនដឹងច្បាស់នូវព្រះធម៌ដែរ ប្រៀបដូចជាវែកមិន ស្គាល់ជាតិសម្ល យ៉ាងនោះឯង។
៦៥, វិញ្ញូជន សូម្បីចូលទៅអង្គុយជិត ជាមួយនឹងបណ្ឌិតអស់ពេលខ្លី ក៏ដោយ គេនឹងយល់ច្បាស់នូវព្រះធម៌បានយ៉ាងឆាប់រហ័ស ប្រៀប ដូចជាអណ្តាតស្គាល់រសជាតិនែសម្ល យ៉ាងដច្នោះឯង។
៦៦, ជនពាលទាំងឡាយ អាប់ប្រាជ្ញា មានខ្លួនបីដួចជាសត្រូវ ដើរសាងបាបកម្ម ដែលមានផលក្តៅក្រហាយ។
៦៧, បុគ្គលធើ្វកម្មណាហើយ ក្តៅក្រហាយជាខាងក្រោយ មានមុខ ពេញដោយទឹកភ្នែក ស្រែកទួញយំទទួលនូវផល នៃកម្មណា កម្មដែលធ្មើនោះ មិនល្អសោះឡើយ។
៦៨, បុគ្គលធ្វើកម្មណាហើយ មិនក្តៅក្រហាយជាខាងក្រោយ មានការឆ្អែតចិត្ត មានចិត្តសប្បាយសោយនូវផលនៃកម្មណា កម្មដែលធ្វើនោះ ជាកម្មល្អ។
៦៩, ដរាបណា បាបមិនទាន់ហុចផលឲ្យ ដរាបនោះបុគ្គលពាល សម្គាល់ថា បាបមានរសជាតិផ្អែម ដូចជាទឹកឃ្មុំ ពេលណាបាបឲ្យផលពេលនោះបុគ្គលពាល នឹងបានជួប្របទះនូវសេចក្តីទុក្ខ(ដោយពិតប្រាកដ)។
៧០, ជនពាលគប្បីបរភោគភោជនាហារ ដោយចុងស្បូវភ្លាំងរាល់ៗខែ គេមិនបានដល់នូវចំណែកទី១៦ នៃព្រះអរិយបុគ្គល ដែលលោកមានធម៌កំណត់
រាប់បានហើយទាំងឡាយ (តាំងពីសោតាបន្នឡើទៅ)។
៧១, ក៏បាបកម្មដែលបុគ្គលបានធ្វើហើយ មិនទាន់ហុចផលឲ្យ ដូចជាទឹកដោះដែលគេរឹតក្នុងខណៈនោះ មិនទាន់ប្រែប្រួលទៅ យ៉ាងនោះឯង បាបកម្ម រមែងតាមដុតនូវបុគ្គលពាល ដូចភ្លើងដែលក្តៅងំ យ៉ាងនោះឯង។
៧២, ចំណេះវិជ្ជាកើតឡើងដល់បុគ្គលពាល ដើម្បីសេចក្តីវិនាស ឥតប្រយោជន៍ តែម្យ៉ាងប៉ុណ្ណោះ ចំណេះវិជ្ជានោះ ញ៉ាំងបញ្ញារបស់ឲ្យធ្លាក់ចុះ រមែងកំចាត់បង់នូវ ចំណែកនៃធម៌ល្អ របស់បុគ្គលពាលនោះចោល។
៧៣, ភិក្ខុពាលគប្បីប្រាថ្នាសេចក្តីសរសើរ ដែលមិនមានចង់បានធំលើពួកភិក្ខុ
ទាំងឡាយ ចង់បានឥស្សរភាពនៅក្នុងអាវាទាំងមូល និងចង់បានការបូជាក្នុងត្រ
កូលដទៃទៀត។
៧៤, សេចក្តីត្រិះរិះរមែងកើតមានដល់ភិក្ខុពាលយ៉ាងនេះគឺ គ្រហស្ថ និង បព្វជិត ទាំងពិរពួក ចូរសម្គាល់នូវកិច្ចការដែល គេបានធ្វើហើយ ព្រោះអាស្រ័យអាត្មាអញ តែម្នាក់ឯង ចូរនៅក្នុងអំណាចរបស់អាត្មាអញ តែម្យ៉ាងប៉ុណ្ណោះ ក្នុងកិច្ចការណា មួយ ទោះតូចក្តីធំក្តី សេចក្តីច្រណែន និង មានះ ការប្រកាន់ខ្លួន រមែងចំរើនឡើង ដល់ (ភិក្ខុពាលនោះ)។
៧៥, ក៏បដិបទាដែលអាស្រ័យលាភផ្សេង បដិបទាដែលញ៉ាំងសត្វឲ្យដល់ ព្រះនិព្វានផ្សេង (ម្នាក់ម្យ៉ាង) ភិក្ខុជាសាវ័កនៃព្រះពុទ្ធជាម្ចាស់ដឹងនូវហេតុនេះ ហើយ មិនគួរត្រេកអរនឹងលាភសក្ការៈ គួរតាមចំរើនវិវេក។