ជំពួក ២២ និរយ
  • Hotline: 0987 005 4**
  • Thiền sư Kim Triệu
  • Ajahn Chah
  • Here & Now
  • Sitemap
Here & Now - Phật Pháp, Đạo Phật - CON ĐƯỜNG GIÁC NGỘ GIẢI THOÁT
  • Nhóm Pháp Âm
  • Label tag 2
  • Label tag 3
  • Label tag 4
  • Trích đoạn Phật giáo
  • Pháp ngữ
  • Hỏi đáp Phật Pháp
  • Thiền Phật giáo
BLOG ĐẠO PHẬT
  • Khippapañño
  • Here & Now
  • Ajahn Chah
  • Groups PHÁP ÂM
  • Admin
  • Tổng các bài đăng

Liên hệ quảng cáo
Fanpage Here & Now



  • Trang chủ
  • Dhammapada
  • DhammapadaKhmer
  • Khmer

ជំពួក ២២ និរយ

Bởi Cittasamādhi JS vào 29 thg 5, 2018
Chia sẻ
  • Sao chép liên kết
  • Chia sẻ với Facebook
  • Chia sẻ với X
  • Chia sẻ với Pinterest
  • Email
  • Chia sẻ với Linkedin
  • Gửi bài qua Email

gửi email cho tác giả








    ៣០៦, អ្នកពោលពាក្យមិនពិតត្រង់ រមែងចូលទៅកាន់នរក មួយទៀត អ្នកណាមួយធ្វើ អំពើអាក្រក់ តែបានិយាយថា អាត្មាអញមិនបានធ្វើអំពើអាក្រក់ដូច្នេះអ្នកនោះក៏ទៅកាន់នរក ដូចគ្នាដែរ បុគ្គលទាំងពីរនាក់នោះជាអ្នកមានកម្មអាក្រក់លាមកលះលោកនេះទៅហើយ នឹងជាអ្នកមានគតិស្មើគ្នា នៅក្នុងបរលោកនាយ។
    ៣០៧, មនុស្សទាំងឡាយ ជាច្រើននាក់ ដែលមានសំពត់កាសាវៈជាប់នឹងក គឺស្លៀកដណ្តប់សំពត់លឿង តែជាអ្នកមានធ៌ដ៏លាមកមិនសង្រួមតាមធម៌របស់សមណៈ អ្នកលាមកអម្បាលនោះ តែងធ្លាក់ទៅក្នុងនរក ដោយអំពើដ៏លាមកទាំងឡាយ ដែលគេបានធ្វើហើយ។
    ៣០៨, ដុំដែកដែលក្តៅប្រៀបដូចជារងើកភ្លើង ដែលបព្វជិត អ្នកទ្រុស្តសីលឆាន់ហើយ ប្រសើរជាង បព្វជិតដែលទ្រុស្តសីល មិនបានសង្រួមហើយ ឆាន់ដុំបាយរបស់ អ្នកដែន មិនប្រសើរសោះឡើយ។
    ៣០៩, បុគ្គលដែលប្រមាទហើយសេពនូវភរិយារបស់អ្នកដទៃ រមែងដល់នូវឋនៈ៤យ៉ាងគឺ ទីមួយបាន របស់ដែលមិនមែនជាបុណ្យ ទីពីរដេកមិនលក់តាមសេចក្តីប្រាថ្នា ទីបីការនិន្ទា ទីបួនធ្លាក់នរក។
    ៣១០, ឋានៈ៤យ៉ាងទៀតគឺ បានរបស់ដែលមិនមែនជាបុណ្យ១ គតិអាក្រក់១ សេចក្តីត្រេកអររបស់បុរសដែលភ័យខ្លាច ជាមួយនឹងស្រ្តីដែលភ័យខ្លាចហើយមានប្រមាណតិច១ ព្រះរាជាតែងដាក់ព្រះរាជអាជ្ញា យ៉ាងធ្ងន់១ ព្រោះហេតុនោះ បុគ្គលមិនគួរសេពភរិយារបស់អ្នកដទៃឡើយ។
    ៣១១, ស្បូវភ្លាំងដែលគេចាប់ដកមិនល្អហើយ នឹងមុតដៃឯងយ៉ាងណាមិញ គុណគ្រឿងជាសមណៈ ដែលបព្វជិត ប្រព្រឹត្តមិនល្អហើយ នឹងទាញអូសទម្លាក់ទៅក្នុងនរក ក៏យ៉ាងដូច្នោះដែរ។
    ៣១២, ការងារណាដែលទន់ខ្សោយ១ វត្តប្រតិបត្តិណាដែលសៅហ្មងហើយ១ ព្រហ្មចរិយធម៌ឯណា ដែល ខ្លួនបានរំលឹក ដោយការខ្ពើមរអើម១ កម្មទាំងបីយ៉ាងនេះមិនមានផលច្រើនឡើយ។
    ៣១៣, បើបុគ្គលនឹងធ្វើ (កម្មណាមួយ) គួរធ្វើកម្មនោះឲ្យបានពិតប្រាកដ គួរធ្វើកម្មនោះឲ្យបានរឹងប៉ឹងល្អ ព្រោះថាសមណធម៌គ្រឿងវៀរចាក ដែលធូរថយ រមែងឲ្យទោសជាភិយ្យោភាព ដូចជាធូលី។
    ៣១៤, អំពើអាក្រក់ ដែលគេមិនបានធ្វើហើយ ប្រសើរជាង ព្រោះអំពើអាក្រក់តែងដុតកំដៅ ក្នុងកាលជាខាងក្រោយ ក៏បុគ្គលធ្វើអំពើណាមួយហើយមិនក្តៅក្រហាយ ក្នុងកាល ជាខាងក្រោយ អំពើនោះ ដែលបុគ្គលធ្វើហើយ ធ្វើបាន ល្អ ហើយជាអំពើដ៏ប្រសើរ។
    ៣១៥, អ្នកទាំងឡាយ គួរថែរក្សាការពារខ្លួន ដូចជាគេថេរក្សាការពារនូវនរគរ ដែលតាំងនៅជាយដែនទាំងខាងក្នុងទាំងក្រៅ យ៉ាងនោះឯង ខណៈចូរកុំកន្លងនូវអ្នកទាំងឡាយឡើយ ព្រោះបុគ្គលទាំងឡាយ ដែលមានខណៈកន្លងហួសទៅហើយ ជាអ្នកបៀតត្រសៀតគ្នាសោកសៅ នៅក្នុងនរក។
    ៣១៦, សត្វទាំងឡាយរមែងខ្មាស ក្នុងរឿងដែលមិនគួរខ្មាស តែងមិនគួរខ្មាស សមាទានមិច្ឆាទិដ្ឋិនឹងទៅកាន់ទុគ្គតិភព។
    ៣១៧, សត្វទាំងឡាយ មានប្រក្រតីយល់ឃើញក្នុងរឿងដែលមិនគួរខ្លាច ថាគួរខ្លាច យល់ឃើញក្នុងរឿងដែលគួរខ្លាចថា មិនគួរខ្លាច សមាទាននូវមិច្ឆាទិដ្ឋិនឹងទៅកាន់ទុគ្គតិភព។
    ៣១៨, សត្វទាំងឡាយ ជាអ្នកដឹងក្នុងរឿងដែលឥតទោសថា មានទោស មានសេចក្តីយល់ឃើញ ក្នុងរឿងដែលមានទោសថា ជារឿងមិនមានទោស ជាអ្នកកាន់មិច្ឆាទិដ្ឋិ នឹងទៅកាន់ទុគ្គតភព។
    ៣១៩, ឯសត្វទាំងឡាយជាអ្នកដឹងនូវរឿងដែលមានទោស ព្រោះជារឿងដែលមានទោស ដឹងរឿងដែលមិនមានទោស ព្រោះជារឿងដែលមិនមានទោស ជាអ្នកប្រកាន់ខ្ជាប់នូវសម្មាទិដ្ឋិ នឹងទៅកាន់សុគតិភព។

    Nội dung chính
      Tags: Dhammapada DhammapadaKhmer Khmer

      Cùng chuyên mục

        Tin mới

          Đọc nhiều

          • Thầy Viên Minh: 427 pháp thoại (mp3) trong các khóa Thiền Vipassanā & Sách nói
            Thầy Viên Minh: 427 pháp thoại (mp3) trong các khóa Thiền Vipassanā & Sách nói
            12 thg 10, 2018

            ☸  Theo dõi budsas.asia trên Fanpage Here & Now , nhóm  THỨC TỈNH MỤC ĐÍCH SỐNG , web  Phapamnguyenthuy.org .    ❗  Chờ vài giây, sau ...

          • Ăn chay ăn mặn hay tu theo Phật? - Tâm Định
            Ăn chay ăn mặn hay tu theo Phật? - Tâm Định
            05 thg 11, 2018

            Ăn chay mà không có thực tập Bát chánh đạo thì chính là đang gieo duyên tái sanh thành loài chúng sanh ăn thực vật trong...

          • Sự Tích Chôl Chnam Thmây
            Sự Tích Chôl Chnam Thmây
            23 thg 1, 2013

                   Chôl Chnam Thmây tức là "Vào năm mới" của dân tộc Khmer, lễ được diễn ra vào ngày 13, 14 và 15 tháng tư hàng năm và ngày lễ...

          • Chấp nhận mất mát
            Chấp nhận mất mát
            31 thg 3, 2017

            Hỏi: Con đang rất đau khổ, bởi vì vợ chồng con bất hòa. Mấy tháng trước mẹ con vừa mất thì đến nay bố con không muốn sống nữa. Bố con kinh ...

          • Bảng chữ cái Khmer
            Bảng chữ cái Khmer
            26 thg 4, 2013

            BẢNG CHỮ CÁI NGUYÊN ÂM VÀ CHÂN BẢNG CHỮ CÁI PHÂN CHIA THEO NGUYÊN ÂM  GIỌNG "O" VÀ NGUYÊN ÂM  GIỌNG "Ô" NGUYÊN ÂM ĐỘC LẬ...

          • BẢY LOẠI THÁNH NHÂN
            BẢY LOẠI THÁNH NHÂN
            15 thg 4, 2018

            Như chúng ta đã thấy, tất cả các bậc thánh đều có thiền siêu thế kèm theo các đạo, quả chứng của họ. Hơn nữa, ở mỗi trong bốn giai đoạn giải...

          Có thể bạn quan tâm

            Buddha
            Here & Now
            Trang chủ
            Hotline: 0987 005 4**
            Liên hệ góp ý
            RSS
            Lên đầu trang


            Here & Now



            DÂN TỘC & ĐẠO PHÁP

            © 2018 - 2019 www.budsas.asia

            Địa chỉ: Here & Now
            Facebook: Thạch Thuận Hòa
            Email: thachthuanhoa@gmail.com
            NÔI DUNG TRÊN TRANG NÀY ĐƯỢC SƯU TẦM TỪ NHIỀU NƠI. THÀNH THẬT XIN LỖI NẾU CÓ SỰ VI PHẠM BẢN QUYỀN. XIN BÁO CHO CHÚNG TÔI ĐỂ GỠ BÀI