ជំពូក ២៦ ព្រាហ្មណ៍
  • Hotline: 0987 005 4**
  • Thiền sư Kim Triệu
  • Ajahn Chah
  • Here & Now
  • Sitemap
Here & Now - Phật Pháp, Đạo Phật - CON ĐƯỜNG GIÁC NGỘ GIẢI THOÁT
  • Nhóm Pháp Âm
  • Label tag 2
  • Label tag 3
  • Label tag 4
  • Trích đoạn Phật giáo
  • Pháp ngữ
  • Hỏi đáp Phật Pháp
  • Thiền Phật giáo
BLOG ĐẠO PHẬT
  • Khippapañño
  • Here & Now
  • Ajahn Chah
  • Groups PHÁP ÂM
  • Admin

Liên hệ quảng cáo
Fanpage Here & Now



  • Trang chủ
  • Dhammapada
  • DhammapadaKhmer
  • Khmer

ជំពូក ២៦ ព្រាហ្មណ៍

Bởi Cittasamādhi JS vào 29 thg 5, 2018
Chia sẻ
  • Sao chép liên kết
  • Chia sẻ với Facebook
  • Chia sẻ với Twitter
  • Chia sẻ với Pinterest
  • Email
  • Chia sẻ với Linkedin
  • Gửi bài qua Email

gửi email cho tác giả








    ជំពូក ២៦ ព្រាហ្មណ៍
    ៣៨៣, ម្នាលព្រាហ្មណ៍ អ្នកចូររព្យាយាមកាត់ផ្តាច់នូវ ក្រសែនសតណ្ហាចោលចេញ ចូរកំចាត់បង់នូវកាមទាំឡាយចោល ព្រាហ្មណ៍ អ្នកដឹងនូវរលត់អស់ទៅនៃសង្ខារទាំងឡាយហើយជាអ្នកបានដឹងនូវព្រះនិព្វាន ដែលបច្ច័យតាក់តែងឡើងមិនបាន។
    ៣៨៤, ពេលណា ព្រាហ្មណ៍ជាអ្នកដល់នូវត្រើយ ក្នុងធម៌ទាំងពីរយ៉ាង (គឺសមថៈនិវិបស្សនា) ពេលនោះកិលេសគ្រឿប្រកបសត្វទាំងពួងរបស់ព្រាហ្មណ៍ជាអ្នកដឹងនោះនឹងដល់នូវតាំងនៅមិនបាន។
    ៣៨៥, ត្រើយក្តី ទីដែលមិនមែនជាត្រើយក្តី ត្រើយនិង ទីដែលមិនមែនជាក្រើយក្តី មិនមានដលើបុគ្គលណា តថាគត ហៅបុគ្គលនោះ ដែលជាអ្នកមានសេចក្តីក្រហល់ ក្រហាយអស់ហើយ អស់កិលេសថា ជាព្រាហ្មណ៍។
    ៣៨៦, តថាគត ហៅបុគ្គលដែលមានឈាន មានកាម ដូចជាធូលីទៅប្រាសហើយ នៅតែម្នាក់ឯង មានកិច្ចបានធ្វើចប់ហើយ មិនមានអាសវៈ បានសម្រេចប្រយោជ៍ដ៏ខ្ពងខ្ពស់នោះថា ចាព្រាហ្មណ៍។
    ៣៨៧, ព្រះអាទិត្យ រុងរឿងបានតែក្នុងវេលាថ្ងៃ ព្រះច័ន្ទភ្លឺ ស្វាងរុងរឿងបានតែក្នុងវេលាយប់ ព្រះមហាក្សត្រលុះតែទ្រ់គ្រឿងប្រដាប់សម្រាប់រាជ្យ ទើបរុងរឿងបានព្រាហ្មណ៍ លុះត្រាតែចំរើនឈាន ទើបរុរឿងបាន ឯព្រះពុទ្ធជាម្ចាស់ទ្រងរុងរឿងបាន ដោយតេជៈ ទាំងវេលោថ្ងៃទាំងវេលោយប់។
    ៣៨៨, បុគ្គលដែលលះបាបបានហើយ តថាគត ហៅថា ព្រាហ្មណ៍បុគ្គលតថាគតហៅថា សមណៈនោះ ព្រោះប្រព្រឹត្តល្អត្រឹមត្រូវ បុគ្គលដែលកំចាត់បន្ទិលរបស់ខ្លួនចេញ ហេតុនោះ តថាគតហៅថា បព្វជិត។
    ៣៨៩, ព្រាហ្មណ៍មិនគួរវាយប្រហារដល់ព្រាហ្មណ៍ឡើយ មិនគួរចងពៀរវេរាដល់ព្រាហ្មណ៍នោះឡើយ គួរតែត្មះតិះដៀលព្រាហ្មណ៍ដែលវាយប្រហារព្រាហ្មណ៍ គួរតែតិះដៀលព្រាហ្មណ៍ដែលចងពៀរ ជាងព្រាហ្មណ៍ដែលវាយប្រហារនោះទៅទៀត។
    ៣៨៩, ការហាមឃាត់ចិតចាកចេញពីអារម្មណ៍ដែលជាទីស្រឡាញ់ទំាងឡាយណា ការហាមឃាត់នោះ ជាការហាមឃាត់ដ៏ប្រសើរ មិនមែនតិចតួចដលព្រាហ្មហ៍ឡើយ ចិត្តដែលសម្បយុត្តដោយការបៀតបៀន រមែងប្រែត្រឡប់មកវិញបានពីវត្ថុណាៗ សេចក្តីទុក្ខ រមែងស្ងប់រម្ងាប់បានព្រោះវត្ថុនោះៗ ឯង។
    ៣៩០, ការហាមឃាត់ចិត្តចាកចេញពីអារម្មណ៏ដែលជាទីស្រឡាញ់ទាំងឡាយណា ការហាមឃាត់នោះជាការហាមឃាត់ដ៏ប្រសើរ មិនមែនតិចតួចដល់ព្រាហ្មណ៏ឡើយ ចិត្តដែលសម្បយុត្តដោយការបៀតបៀន រមែងប្រែត្រឡប់មកវិញបានពីវត្ថុណាៗ សេចក្តីទុក្ខ រមែងស្ងប់រម្ងាប់បានព្រោះវត្ថុនោះៗឯង។
    ៣៩១, អ្នកណាមិនមានសេចក្តីអាក្រក់ដោយកាយវាចា ចិត្ត តថាគត ហៅអ្នកនោះ ដែលបានសង្រួមហើយដោយឋានៈទាំង៣យ៉ាងថា ជាព្រាហ្មណ៍។
    ៣៩២, បុគ្គលដឹងច្បាស់នូវព្រះធម៌ ដែលព្រះសម្មាសម្ពុទ្ធទ្រសម្តែងហើយពីអ្នកណា គប្បីថ្វាយបង្គំអ្នកនោះដោយការគោរព ដូចជាព្រាហ្មណ៏គោរពការបូជាភ្លើងដូច្នោះឯង។
    ៣៩៣, បុគ្គលឈ្មោះថា ព្រាហ្មណ៍ ព្រោះផ្នួងសក់ព្រោះគោត្រ ព្រោះជាតិមិនបានឡើយ សច្ចៈនិងធម្មៈមាននៅក្នុងបុគ្គលណា បុគ្គលនោះឈ្មោះថា ជាអ្នកបិរិសុទ្ធ ឈ្មោះថា ជាព្រាហ្មណ៍។
    ៣៩៤, នែអ្នកល្ងង់ខ្លៅ ប្រយោជន៍អ្វីដល់អ្នក ដោយផ្នួងសក់ទាំងឡាយ ប្រយោជន៍អ្វីដល់អ្នកដោយសំពត់ស្បែកខ្លាឈ្មោះអជិនៈ ចិត្តខាងក្នុងរបស់អ្នកអាក្រក់ អ្នកដុសជម្រះតែខាងក្រៅម្យ៉ាងប៉ុណ្ណោះឯង។
    ៣៩៥, តថាគត ហៅជនដែលស្លៀកសំពត់បង្សុកូលមានរូបរាងកាយស្គម មានសរសៃរវីមវាមចំរើនឈាននៅ ក្នុងព្រៃតែម្នាក់ឯងនោះថា ជាព្រាហ្មណ៍។
    ៣៩៦, តថាគត មិនហៅបុគ្គលដែលកើពីកំណើតមានមាតាជាដែនកើតថា ជាព្រាហ្មណ៍ បុគ្គលនោះឈ្មោះថា ភោវាទី ឈ្មោះថា ជាអ្នកមានកិលេសគ្រឿងកង្វល់ តែតថាគត ហៅបុគ្គលដែល មិនមានកិលេសគ្រឿងកង្វល់ មិនបរកាន់ខ្លួនថា ព្រាហ្មណ៍។
    ៣៩៧, អ្នកណាកាត់ផ្តាច់សំយោជន៍ គ្រប់យ៉ាង ចោលអស់ហើយមិនភ័យញាប់ញ័រ តថាគត ហៅអ្នកនោះ ដែលកន្លងកិលេសគ្រឿងជាប់ជំពាក់បានហើយ ជាអ្នករួចផុតហើយថា ជាព្រាហ្មណ៍។
    ៣៩៨, តថាគត ហៅបុគ្គលដែលកាត់ផ្តាច់នូវបន្លួញគឺសេចក្តីកក្រោធខឹង ខ្សែជ្រាមគឺតណ្ហា និងការ់ផ្តាច់នូវទិដ្ឋិដែលប្រៀងដូចជាចន្ទោល ព្រមជាមួយអនុស្ស័យដូចជាខ្សែចងមានអវិជ្ជាដូចជាបន្លួញស្រាយចេញអស់ហើយ ជាអ្នកចេះដឹងថា ជាព្រាហ្មណ៍។
    ៣៩៩, អ្នកណា មិនប្រទូសរ៉ាយ អត់ធន់ចំពោះពាក្យជេរប្រទេច ពាក្យតិះដៀល និងពាក្យចងចាំបាន តថាគតហៅអ្នកនោះដែលមានកម្លាំង គឺខន្តី មានពួកពលគឺខន្តីថាជាព្រាហ្មណ៏។
    ៤០០, តថាគត ហៅអ្នកដែលមិនក្រោធ មានវត្តប្រតិបត្តិ មានសីល មិនមានតណ្ហាដែលជាគ្រឿងសម្រើបចិត្ត បានអប់រំខ្លួនស្រេចហើយមានសរីរៈ នៅក្នុងទីបំផុតនោះថា ជាព្រាហ្មណ៍។
    ៤០១,អ្នកណាមិនជាប់ជំពាក់ ក្នុងកាមទាំងឡាយដូចជាទឹកមិនជាប់លើស្លឹកឈូក ដូចជាគ្រាប់ស្ពៃមិនជាប់លើចុង ដែកដែលស្រួចយ៉ាងនោះឯង តថាគត ហៅអ្នកនោះថា ជាព្រាហ្មណ៍។
    ៤០២, អ្នកណាក្នុងសាសនានេះ ដឹងច្បាស់នូវការអស់ទៅនៃសេចក្តីទុក្ខរបស់ខ្លួន តថាគត ហៅអ្នកនោះដែលមានភារៈទម្លាក់ចោលហើយ រួចផុតអស់ហើយថា ជាព្រាហ្មណ៍។
    ៤០៣, តថាគតហៅបុគ្គលដែលមានបញ្ញាជ្រៅជ្រះជាអ្នកប្រាជ្ញ ឈ្លាសវៃក្នុងផ្លូវ និងមិនមែនជាផ្លូវ បានសម្រេចនូវប្រយោជន៍ដ៏ខ្ពង់ខ្ពស់នោះថា ជាព្រាហ្មណ៏។
    ៤០៤, តថាគត ហៅបុគ្គលដែលមិនជាប់ជំពាក់ដោយជនពីរពួកគឺ គ្រហស្ថ១ បព្វជិត១ ជាអ្នកធ្វើដំណើរទៅមិនមានអាល័យ ប្រាថ្នាតិចថា ជាព្រាហ្មណ៍។
    ៤០៥, អ្នកណា ឈប់ប្រើអំណាចលើពួកកសត្វ ដែលតក់ស្លុត និងមិនតក់ស្លត មិនសម្លាប់ដោយខ្លួនឯងផងមិនប្រើ អ្នកដទៃឲ្យទៅសម្លាប់ផង តថាគត ហៅអ្នកនោះថា ជាព្រាហ្មណ៍។
    ៤០៦, តថាគត ហៅបុគ្គលដែលមិនក្រោធខឹង ក្នុងបុគ្គលដែលក្រោធខឹង ជាអ្នករលត់ហើយ ក្នុងបុគ្គលដែលមានងាជ្ញាលើខ្លួន ជាអ្នកមិនប្រកាន់ខ្លួនក្នុងបុគ្គលដែលប្រកាន់ខ្លួននោះថា ជាព្រាហ្មណ៍។
    ៤០៧, រាគៈ ទោសៈមានះ និងការរមិលគុណគេអ្នកណាមួយធ្វើឲ្យធ្លាក់ហើយ ដូចជាគ្រាប់ស្ពៃ ដែលជ្រុះធ្លាក់ចេញពីចុងដែកដែលស្រួចយ៉ាងនោះឯង តថាគតហៅអ្នកនោះថាជាព្រាហ្មណ៏។
    ៤០៨, អ្នកណានិយាយពាក្យដែលជាហេតុមិនធ្វើឲ្យអ្នក ដទៃខូចខកចិត្ត ជាពាក្យយល់គ្នាបាន ជាពាក្យយល់គ្នាបាន ជាពាក្យទៀងត្រង់មិនមែនជាពាក្យអាក្រក់ តថាគត ហៅអ្នកនោះថា ជាព្រាហ្មណ៏។
    ៤០៩, អ្នកណា មិនកាន់យកនូវរបស់ដែលវែងឬ ខ្លី តូច ឬ ធំ ល្អ ឬមិនល្អ ដែលម្ចាស់គេមិនបានឲ្យហើយក្នុងលោក ថថាគត ហៅអ្នកនោះថាជាព្រហ្មណ៏។
    ៤១០, សេចក្តីប្រាថ្នារបស់បុគ្គលណាមិនមាននៅក្នុងលោកនះផង ក្នុងលោកខាងមុខផង តថាគត ហៅបុគ្គលដែល មិនមានសេចក្តីប្រាថ្នាចង់បាន ប្រាសចាកពីកិលេសហើយនោះថា ជាព្រាហ្មណ៍។
    ៤១១, អ្នកណា មិនមានសេចក្តីអាល័យ អ្នកណាដឹងជាក់ច្បាស់ហើយ ជាអ្នកមិនមានសេចក្តីសង្ស័យ ជាហេតុ និយាយថាយ៉ាងណា តថាគត ហៅអ្នកដែលបានដល់ អមតធម៌ដោយសំដាប់នោះថា ជាព្រាហ្មណ៍។
    ៨១២,អ្នកណាលះបុណ្យបាបទាំពីរ និងកិលេសគ្រឿងជាប់ជំពាក់ក្នុងលោកបានហើយ តថាគត ហៅអ្នកដែលមិនសោកសៅ អស់កិលេស បរិសុទ្ធនោះថាព្រាហ្មណ៍។
    ៨១៣, តថាគត ហៅបុគ្គលដែលមានសេចក្តីត្រេកអរក្នុងភពអស់ហើយ ជាអ្នកបរិសុទ្ធល្អ មិនសៅហ្មង ដូចជាព្រះច័ន្ទ ដែលប្រាសចាកមន្ទិលនោះថា ជាព្រាហ្មណ៍។
    ៤១៤, អ្នកណា ឆ្លងផុតផ្លូវរអិល ភក់ជ្រៅ វដ្តសង្សារ និងមោហៈ នោះបានហើយ ជាអ្នកឆ្លងផុតហើយ ដល់ត្រើយហើយ ជាអ្នកមានឈាន មិនមានកិលេសជាគ្រឿងញាប់ញ័រ មិនមានសេចក្តីសង្ស័យ ជាហេតុនិយាយថា យ៉ាងណាមិនប្រកាន់មាំរលត់ហើយ តថាគត ហៅអ្នកនោះ ថាជាព្រាហ្មណ៍។
    ៤១៥, អ្នកណា លះកាមទាំងឡាយ ក្នុងលោកនេះហើយ ជាអ្នកមិនមានផ្ទះសម្បែង វៀរចាកបានហើយ តថាគតហៅ អ្នកដែលមានកាមនិងភពអស់ហើយនោះថាជា ព្រាហ្មណ៍។
    ៣១៦, អ្នកណា លះតណ្ហាទាំងឡាយ ក្នុងលោកនេះបានអស់ហើយ ជាអ្នកគ្មានផ្ទះ លះបង់បានហើយ តថាគត ហៅអ្នកដែលមានតណ្ហានិងភពអស់ហើយ នោះថា ជាព្រាហ្មណ៍។
    ៣១៧, អ្នកណាលះកិលេសគ្រឿងប្រកប ដែលជារបស់មនុស្ស កន្លងហួសនូវកិលេសគ្រឿងប្រកបសត្វ ដែលជាអ្នករួចផុតអស់ហើយពីកិលេសគ្រឿងប្រកបទាំងពួងថា ជាព្រាហ្មណ៍។
    ៣១៨, តថាគត ហៅអ្នកដែលលះបង់សេចក្តីត្រេកអរនិងសេចក្តីមិនត្រេកអរបានហើយ ជាអ្នកត្រជាក់ មិនមានឩបធិកិលេស គ្រប់គ្រងលោកទាំងពួងបានហើយ ជាអ្នកអង្គអាចក្លាយហាននោះថា ជាព្រាហ្មណ៍។
    ៣១៩, អ្នកណាដឹងការចុតិនិងការកើតឡើង របស់សត្វទាំងឡាយ ដោយប្រការទាំងពួង តថាគត ហៅអ្នកដែលមិនជាប់ជំពាក់ មានដំណើរទៅល្អហើយ ដឹងហើយ នោះថា ព្រាហ្មណ៍។
    ៤២០, ទេវតាគន្ធនិងមនុស្សទាំងឡាយ មិនសឹងនូវគតិ របស់បុគ្គលណា តថាគត ហៅបុគ្គលនោះ ជាអ្នកអស់អាសវក្កិលេសហើយជាព្រះអរហន្តថាជាព្រាហ្មណ៍។
    ៤២១, សេចក្តីខ្វស់ខ្វាយ ក្នុងពេលមុន ពេលជាខាងក្រោយ និងក្នុងពេលជាកណ្តាលរបស់អ្នកណាមិនមាន តថាគត ហៅអ្នកនោះ ដែលជាអ្នកមិនមានសេចក្តីខ្ខល់ខ្វាយ មិនប្រកាន់មាំថា ជាព្រាហ្មណ៍។
    ៤២២, តថាគត ហៅបុគ្គលដែលអង់អាច ប្រសើរជាអ្នកមានប្រាជ្ញា ស្វែងរកគុណធម៌ដ៏ខ្ពង់ខ្ពស់ ឈ្នះវិសេសហើយ មិនកំរើកញាប់ញ័រ លាងកិលេសជ្រះអស់ហើយ ជាអ្នកភ្ញាក់ឭកនោះថា ជាព្រាហ្មណ៍។
    ៤២៣, បុគ្គលណា ដឹងនូវខន្ធដែលអាស្រ័យនៅក្នុងកាលមុនទាំងឃើញឋានសួគ៌និងអបាយ ម្យ៉ាងទៀតបានដល់ហើយនូវការអស់ទៅនៃជាតិ ចប់កិច្ចអស់ហើយ ព្រោះដឹងច្បាស់ជាមុនី តថាគត ហៅបុគ្គលនោះ ដែលជាអ្នកនៅចប់ព្រាហ្មចរិយធម៌ហើយថា ជាព្រាហ្មណ៍។

    Nội dung chính
      Tags: Dhammapada DhammapadaKhmer Khmer

      Cùng chuyên mục

        Tin mới

          Đọc nhiều

          • Chùa Ba So Cũ
            Chùa Ba So Cũ
            06 thg 2, 2013

            វត្ត សុវណ្ណគិរី ចុងមីសចាស់ Chùa Ba So Cũ hay Wat Chong Mi So Chas, co pháp danh: Suvannagiri, được xây dựng năm 1654 trong khuôn viên rộng 4...

          • Chùa Ba So Mới
            Chùa Ba So Mới
            06 thg 2, 2013

            Chùa Ba So Mới hay Wat Chong Mi So Thmây có pháp danh: Padumajhuksa, được xây dựng năm 1882 tọa lạc tại ấp Ba So, xã Nhị Trường, huyện Cầu N...

          • Thầy Viên Minh: 427 pháp thoại (mp3) trong các khóa Thiền Vipassanā & Sách nói
            Thầy Viên Minh: 427 pháp thoại (mp3) trong các khóa Thiền Vipassanā & Sách nói
            12 thg 10, 2018

            ☸  Theo dõi budsas.asia trên Fanpage Here & Now , nhóm  THỨC TỈNH MỤC ĐÍCH SỐNG , web  Phapamnguyenthuy.org .    ❗  Chờ vài giây, sau ...

          • Một số bài thơ kệ (song ngữ) của Sư Ông Viên Minh - Tổ đình Bửu Long
            Một số bài thơ kệ (song ngữ) của Sư Ông Viên Minh - Tổ đình Bửu Long
            18 thg 10, 2018

            Sư Ông Viên Minh Đã từ lâu, một số Phật tử có mong ước dịch các tác phẩm gồm thơ, văn, sách... của thầy Viên  qua tiếng Anh, Pháp,......

          • Tôi không tìm an lạc nữa
            Tôi không tìm an lạc nữa
            17 thg 12, 2017

            Sáng thứ hai, tôi hứa sẽ không tìm an lạc nữa Cứ để lá bay, mây trôi, hoa rụng giữa bốn mùa Nắng thì ấm, trời sẽ lạnh những ngày mưa Bụi có ...

          • Ăn chay ăn mặn hay tu theo Phật? - Tâm Định
            Ăn chay ăn mặn hay tu theo Phật? - Tâm Định
            05 thg 11, 2018

            Ăn chay mà không có thực tập Bát chánh đạo thì chính là đang gieo duyên tái sanh thành loài chúng sanh ăn thực vật trong...

          Có thể bạn quan tâm

            Buddha
            Here & Now
            Trang chủ
            Hotline: 0987 005 4**
            Liên hệ góp ý
            RSS
            Lên đầu trang


            Here & Now



            DÂN TỘC & ĐẠO PHÁP

            © 2018 - 2019 www.budsas.asia

            Địa chỉ: Here & Now
            Email: thachthuanhoa@gmail.com
            NÔI DUNG TRÊN TRANG NÀY ĐƯỢC SƯU TẦM TỪ NHIỀU NƠI. THÀNH THẬT XIN LỖI NẾU CÓ SỰ VI PHẠM BẢN QUYỀN. XIN BÁO CHO CHÚNG TÔI ĐỂ GỠ BÀI